​រលាក​ខ្នែងពោះវៀន អាច​បង្ការ​បាន​ដែរ​ទេ​?

​រលាក​ខ្នែងពោះវៀន អាច​បង្ការ​បាន​ដែរ​ទេ​?


​រលាក​ខ្នែងពោះវៀន អាច​បង្ការ​បាន​ដែរ​ទេ​?

​ខ្នែង​ពោះវៀន មាន​ទីតាំង​ស្ថិតនៅ​គល់​នៃ​ពោះវៀន​ធំ និង​មាន​មុខងារ​របស់​វា​ដែរ​។ យ៉ាងណាមិញ ជំងឺ​រលាក​ខ្នែងពោះវៀន អាច​កើតឡើង​បាន ដោយសារ​តែ​ការស្ទះ​ក្នុង​ខ្នែង​នោះ​ដោយ​លាមក របស់​ពី​ក្រៅ​ខ្លួន ឬ​មហារីក​។

​នៅពេល​ជំងឺ​នេះ​កើតមាន អ្នក​អាច​នឹង​មាន​អា​ការៈឈឺចាប់​នៅក្បែ​រន្ធ​ផ្ចិត មិន​ឃ្លាន​អាហារ ចង្អោ​រ ក្អួត ហើម​ពោះ ក្តៅខ្លួន និង​មិន​អាច​ផោម​ចេញ ឬ​ទល់ខ្យល់​។ ក្រៅពីនេះ ការ​នោម​ឈឺ ក្អួត ឬ​ឈឺពោះ​បែប​រមួលៗ ទល់​លាមក និង​រាក​អាច​ជា​សញ្ញា​បញ្ជាក់ថា មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​ស្ទើរតែ ៥០ ភាគរយ​ទៅ​ហើយ​។

យ៉ាងណាមិញ ជំងឺ​រលាក​ខ្នែងពោះវៀន អាច​មាន​វិធី​ខ្លះ បង្ការ​វា​កុំឲ្យ​កើតមាន​បានដែរ ទោះបីជា​វា​មិន​មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ក៏​ដោយ​។

ប្រេង​ល្ហុង​
ប្រេង​មួយ​នេះ នឹង​ជួយ​ព្យាបាល​អាការៈរលាក​ខ្នែង​ពោះវៀន​បាន តាមរយៈ​បំបាត់​ការស្ទះ​។ អ្នក​អាច​ប្រើ​ប្រេង​នេះ ញ៉ាំ​រយៈពេល​មួយ​ខែ ដើម្បី​ព្យាបាល​ការ​ទល់លាមក ដែល​ជា​ហេតុ​ជួយ​ឲ្យ​ពោះវៀន ធ្វើ​ចលនា​បានល្អ និង​បំបាត់​បញ្ហា​នានា ក្នុង​ខ្នែងពោះវៀន​បាន​។ ក្រៅពីនេះ វា​ក៏​ជួយ​កាត់បន្ថយ​ការ​រលាក និង​ព្យាបាល​ការបង្ក​រោគ​ដែរ​។

ខ្ទឹម​ស​
ខ្ទឹម​ស គឺជា​អាហារ​មាន​សមត្ថភាព ប្រឆាំង​នឹង​បាក់តេរី និង​ការ​រលាក​ដ៏​អស្ចារ្យ​។ ការបន្ថែម​គ្រឿងផ្សំ​មួយ​នេះ ក្នុង​របប​អាហារ នឹង​ជួយ​លុបបំបាត់​ការបង្ក​រោគ ដែល​ជាប់ទាក់ទង នឹង​ការ​រលាក​ខ្នែង​ពោះវៀន ព្រមទាំង​បំបាត់​ការឈឺចាប់​បាន​ដែរ​។

ខ្ញី​
ខ្ញី ជួយ​ព្យាបាល​រោគសញ្ញា ព្រមទាំង​មូលហេតុ​នៃ​ការ​រលាក​ខ្នែងពោះវៀន​។ ការ​ញ៉ាំ​ខ្ញី អាច​ជួយ​បំបាត់​ការ​ក្អួត និង​បន្ថយ​ការ​រលាក​ដោយ និង​ឈឺចាប់​បាន​យ៉ាង​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។