ជំងឺ​ប្រមេះទឹកបាយ បើ​មិន​ព្យាបាល មាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?

ជំងឺ​ប្រមេះទឹកបាយ បើ​មិន​ព្យាបាល មាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?


ជំងឺ​ប្រមេះទឹកបាយ បើ​មិន​ព្យាបាល មាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?

​ជំងឺ​ប្រមេះទឹកបាយ គឺជា​ការបង្ក​រោគ​មួយ ដែល​បង្កឡើង​ដោយ បាក់តេរី​ឆ្លង​តាម​ការ​រួមភេទ ដែល​វា​កើត​ឡើង​ទាំងប្រុស និង​ស្រី​។ ជំងឺ​នេះ​ភាគច្រើន ប៉ះពាល់​ទៅលើ​បង្ហួរ​នោម រន្ធ​គូថ ឬ​បំពង់ក​។ ចំពោះ​ស្ត្រី​វិញ វា​អាច​ប៉ះពាល់​ទៅលើ​មាត់ស្បូន​ដែរ​។

​ជំងឺ​ប្រមេះទឹកបាយ​ភាគច្រើន ឆ្លង​តាម​ការ​រួមភេទ​។ ប៉ុន្តែ ទារក​ក៏​អាច​ឆ្លង​បានដែរ ក្នុងពេល​សម្រាល​បើសិនជា​ម្តាយ​មាន​ជំងឺ​នេះ​។ ចំពោះ​ទារក​វិញ ផលប៉ះពាល់ គឺ​កើតឡើង​លើ​ភ្នែក​ច្រើន​បំផុត​។

ករណី​ជំងឺ​ប្រមេះ​ទឹកបាយ មិន​បាន​ព្យាបាល​ទេ គឺ​អាច​នឹង​មាន​ផលវិបាក​សំខាន់ៗ ដូចខាងក្រោម​នេះ ៖

  • ​ស្ត្រី​មិន​អាច​មាន​កូន​បាន​
  • ​បុរស​មិន​អាច​មាន​កូន​បាន​
  • ​ការបង្ក​រោគ​រាលដាល​ដល់​សន្លាក់ និង​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាងកាយ​
  • ​ប្រឈម​ខ្លាំង​នឹង​ជំងឺអេដស៍​
  • ​មាន​ផលវិបាក​ច្រើន ដល់​ទារក​ក្នុង​ផ្ទៃ ជាពិសេស ខ្វាក់ភ្នែក មាន​បំបៅ​នៅ​ក្បាល​ជាដើម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ជំងឺ​ប្រមេះទឹកបាយ បើ​មិន​ព្យាបាល មាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:ជំងឺទូទៅ