ឈិន ឡុង ​ដល់​ថ្នាក់​ប្រើ​អាវ​ទ្រនាប់​មក​វ៉ៃ​គ្នា

នៅ​ក្នុង​ខ្សែ​ភាពយន្ត “Skiptrace” កំពូល​តារា​សម្ដែង​ហុងកុង Jackie Chan បាន​ត្រលប់​មក​ជាមួយ​ភាពយន្ត​ក្បាច់គុន​បែប​កំប្លែង​ដែល​ទស្សនិកជន​ធ្លាប់​និយម​ចូលចិត្ត​កាល​ពី​សតវត្ស​មុន។

 

ឈិន ឡុង ​ដល់​ថ្នាក់​ប្រើ​អាវ​ទ្រនាប់​មក​វ៉ៃ​គ្នា

 

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា​ក្រុម​ការងារ​របស់​ភាពយន្ត “Skiptrace” បាន​បញ្ចេញ​រូបភាព​បន្ថែម​ទៀត​ឲ្យ​ភាពយន្ត “Skiptrace” ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២២​ខែ​កក្កដា​ខាង​មុខ។ ទស្សនិកជន​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ ឈិន ឡុង បាន​ផ្ដួល​គូ​ប្រកួត​របស់​ខ្លួន​ដោយ​ប្រើ​អាវ​ក្នុង​របស់​មនុស្ស​ស្រី។ មុន​នោះ​ដែរ តារា​សម្ដែង​អាយុ ៦២​ក៏​ធ្លាប់​ចែក​រំលែក​ដែរ​ថា លោក​ប៊ិះ​ស្លាប់​ដោយ​សារ​លង់ទឹក នៅ​ពេល​កំពុង​ថត​ឈុត​គ្រោះ​ថ្នាក់​មួយ​ក្នុង​រឿង​ខាង​លើ៕

 

ឈិន ឡុង ​ដល់​ថ្នាក់​ប្រើ​អាវ​ទ្រនាប់​មក​វ៉ៃ​គ្នា

 

ឈិន ឡុង ​ដល់​ថ្នាក់​ប្រើ​អាវ​ទ្រនាប់​មក​វ៉ៃ​គ្នា

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing