Justin Bieber និង​តួ​ស្រី​រឿង “Transformers” ដេក​នៅ​ផ្ទះ​តែ​១​ជាមួយ​គ្នា?​

ចាប់​តាំង​ពី​តារា​ចម្រៀង​ Justin Bieberបាន​ជួប​នាង Nicola Peltz ដែល​ជា​​តួ​ក្នុង​រឿង “Transformers: Age of Extinction” កាល​ពី​ថ្ងៃ​ ២៥ ខែ ឧសភា តារា​ទាំង​ពី​​បាន​គេង​ជាមួយ​គ្នា​នៅ​ផ្ទះ Justinស្ថិត​ក្នុង​ទីក្រុង Beverly Hills ។ នេះ​បើ​តាម​ប្រភព​​ផ្ទៃ​ក្នុង​មួយ​ទម្លាយ​ទៅ​ Us Weekly ។ ​​

 

Justin Bieber និង​តួ​ស្រី​រឿង “Transformers” ដេក​នៅ​ផ្ទះ​តែ​១​ជាមួយ​គ្នា?​

 

ប្រភព​ដដែល​បាន​បន្ត​ថា តារា​វ័យ​ក្មេង​ទាំង​២​បាន​ជួប​គ្នា​ដំបូង​ក្នុង​ពិធីជប់លៀង​បញ្ចេញ​អាល់ប៊ុម​ក្នុង​ទីក្រុង Toronto ប្រទេស​កាណាដា ហើយ​​ក៏​បាន​ផ្ដើមទាក់ទង​​គ្នា​នៅ​ទីក្រុង Los Angeles​កាល​ពី​ខែ​មុន​ ពេល​ដែលJustin ​សម្រាក​ក្រោយ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ Purpose ​នៅ​ទី​នោះ។ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​នៅ​តែ​បន្ត​​ទាក់ទង​គ្នា។​

 

លើស​ពី​នេះ​ទៅទៀត​​ម្ចាស់​បទ “Sorry” អញ្ជើញ​តារា​ស្រី​វ័យ​២១​នេះ​ដើរ​លេង​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​១២ ខែ មិថុនា​ ដោយ​នាំ​នាង​ជិះ​យន្តហោះ​ពេញ​ទីក្រុង Toronto មើល​ទេសភាព​ដ៏​ស្រស់​ស្អាត។ ប្រភព​ដដែល​បន្ថែម។ Justin Bieber ទើប​តែ​បែកគ្នា​ជាមួយ​តារា​ម៉ូដែល​វ័យ​ក្មេង Hailey Baldwin កាល​ពី​ដើម​ឆ្នាំ​នេះ។ យ៉ាងណាក្ដី នេះ​គ្រាន់​តែ​ជា​សម្ដី​របស់​ប្រភព​ផ្ទៃក្នុង តែ​បុគ្គល​ទាំង​សងខាង​មិន​ទាន់​ចេញ​មក​បញ្ជាក់​នៅ​ឡើយ​ទេ៕

 

Justin Bieber និង​តួ​ស្រី​រឿង “Transformers” ដេក​នៅ​ផ្ទះ​តែ​១​ជាមួយ​គ្នា?​

 

ចុចអាន៖វីដេអូ Justin Bieber ច្រៀង​សុខៗ ដើរ​ធ្លាក់​ឆាក​ប្រគំតន្ត្រី​នៅ​កាណាដា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ usmagazine