SanDisk បង្ហាញ​សម្បក​ការពារ​​ iPhone មាន​ភ្ជាប់​ជា​មួយ​មេមូរី​

ក្រុមហ៊ុន​ SanDisk ទើប​ដាក់​បង្ហាញ​សម្បក​ការពារ​ iPhone ដ៏​ទំនើប​មួយ​ប្រភេទ​ អាច​ការពារ​ទាំង​ទូរសព្ទ​ និង​ អាច​បង្កើន​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​​បាន​ថែម​ទៀត​ផង។

 

SanDisk បង្ហាញ​សម្បក​ការពារ​​ iPhone មាន​ភ្ជាប់​ជា​មួយ​មេមូរី​

 

សម្បក​ដ៏​ទំនើប​នេះ​មាន​ឈ្មោះ​ថា​ iXpand Memory Case ដែល​វា​មាន​មក​ស្រាប់​នូវ​អង្គ​ផ្ទុក​ទិន្នន័យ​​ជាប់​​នឹង​​សម្បក​ ដែល​អាច​ភ្ជាប់​នឹង​ទូរសព្ទ​ដើម្បី​បង្កើន​ទំហំ​អង្គ​ផ្ទុក។ ក្រោយ​ពី​ភ្ជាប់​សម្បក​នេះ​ទៅ​នឹង​ទូរសព្ទ​ហើយ​ត្រូវ​ដំឡើង​កម្មវិធី​មួយ​​របស់​ SanDisk ដើម្បី​​អាច​ប្រើ​ប្រាស់​អង្គ​ផ្ទុក​នេះ​ សម្រាប់​រក្សា​ទុក​រូបភាព​ ឬ​ ឯកសារ។ ​​​ក្រុមហ៊ុន​ក៏​មាន​ផ្ដល់​ជម្រើស​នូវ​​ដុំ​ថ្ម​​ថាមពល ១៩០០ mAh សម្រាប់​ភ្ជាប់​ទៅ​នឹង​សម្បក​ដែល​មាន​តម្លៃ​ ៤០​ ដុល្លារ។

 

SanDisk បង្ហាញ​សម្បក​ការពារ​​ iPhone មាន​ភ្ជាប់​ជា​មួយ​មេមូរី​

 

ចំពោះ​តម្លៃ​សម្បក​​វិញ​គឺ​ ទំហំ​ ៣២ GB តម្លៃ​ ៥៩ ដុល្លារ, ៦៤ GB តម្លៃ​ ៩៩ ដុល្លារ និង​ ១២៨ GB តម្លៃ​ ១២៩ ដុល្លារ ដោយ​បច្ចុប្បន្ន​នេះ​មាន​ដាក់​លក់​លើ​ Amazon ហើយ​​មាន​ជា​ពណ៌​ក្រហម,​ ខៀវ, ប្រផេះ និង កាប់ស្ដាំង​។ បញ្ជាក់​ថា​សម្បក​នេះ​ប្រើ​បាន​តែ​ជា​មួយ​ iPhone 6 និង​ 6s ប៉ុណ្ណោះ៕​​​​

 


​​
ចុច​អាន៖ Xiaomi QiCycle​ ​កង់​អគ្គិសនី​ ​វៃ​ឆ្លាត ចាប់ផ្តើម​លក់​ចិន​មុន​គេ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge​​​​​​​​​​​​​