នាង Gubgib សម្រាលកូនហើយ កាលពីម្សិលមិញ!

ថៃ៖ តារាស្រីថៃ Gubgib ដែលបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នូវរូបថតមានផ្ទៃពោះ ដែលរូបនាងនៅតែ អាចកាច់រាងយ៉ាងឡូយ ជាមួយនឹងស្វាមីដ៏ស្រស់សង្ហារ លោក Bie Thassapak Hsu បានឲ្យដឹងថា កាលពីម្សិលមិញនេះ នាងបានសម្រាលកូនហើយ។

នេះបើតាមប្រភពព័ត៌មានថៃ​បានឲ្យដឹងថា នាងបានសម្រាលកូនស្រី បែបធម្មជាតិ ដោយកើតនៅក្នុងទឹក។ មុនពេលនាងសម្រាលកូន ស្វាមីរបស់នាង គឺស្ថិនៅក្បែរនាង យ៉ាងយកចិត្ដទុកដាក់បំផុត និងរហូតដល់កូនអ្នកទាំងពីរ មើលឃើញព្រះអាទិត្យ។

បន្ទាប់ពីសម្រាលកូនរួច រូបភាពក្រុមគ្រួសាររបស់នាង បានបង្ហោះឡើងពាសពេញអ៊ិនធើណេត ដែលអ្វីដ៏គួរឲ្យស្រឡាញ់នោះ គឺមុខមាត់កូនស្រីរបស់នាង។

ចង់ដឹងយ៉ាងណា សូមទស្សនាកម្រងរូបភាពខាងក្រោម៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា នាង Gubgib គឺជាអតីតមិត្ដស្រី របស់តារាប្រុសថៃ​ Mario Maurer ដែលពួកគេ ធ្លាប់មានទំនាក់ទំនងយ៉ាងស្និតរមួតជាមួយនឹងគ្នា និងស្រឡាញ់គ្នារាប់ឆ្នាំ តែចុងក្រោយពួកគេ បានបែកបាក់គ្នា ហើយដើររកគូស្នេហ៍ថ្មីរៀងៗខ្លួន។ នៅក្នុងនោះ ក្រោយពីការបែកបាក់គ្នា ស្រាប់តែនាង Gubgib បានប្រកាសថា នាងមានផ្ទៃពោះ ជាមួយនឹងគូស្នេហ៍ថ្មីរបស់នាង មុនពេលរៀបការ។

តារាស្រីវ័យ២៧ឆ្នាំរូបនេះ បានប្រកាសជាសារធាណៈថា នាងពិតជាមានផ្ទៃពោះប្រាកដមែន ជាមួយនឹង តារាប្រុស Bie Thassapak Hsu វ័យ២៤ឆ្នាំ។ មិនតែប៉ុណ្ណោះ ពួកគេក៏មានគម្រោងរៀបការជាមួយគ្នា​នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅព្រះវិហារ Assumption Cathedral តាមទំនៀមទំលាប់សាសនាគ្រឹស្ត ដែលនាង Gubgib ជាកាន់សាសនាគ្រឹស្តកាតូលិក ហើយនៅថ្ងៃទី៦ ខែ មីនា ឆ្នាំ២០១៦ ពួកគេនឹងរៀប ពិធីអាពាហ៍ពិពាហ៍ជាផ្លូវការតែម្តង។

ចំពោះនាង Gubgib មានផ្ទៃពោះ ១១សប្តាហ៍មកហើយ ហើយសម្រាប់លោក Bie បានសុំអភ័យទោស ទៅកាន់ម្តាយ និងក្រុមគ្រួសាររបស់ Gubgib ចំពោះដំណឹងមានផ្ទៃពោះមួយនេះផងដែរ។

ម្យ៉ាងទៀត នាង Gubgib បានប្រាប់ឲ្យដឹងថា ពួកគេមិនបានបង្កើតកំហុសនោះទេ តែពួកគេបានធ្វើរឿងផ្តេសផ្តាស​មួយ ហើយពួកគេពិតជាសុំអភ័យទោស​ ដែលមិនបានប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ថៃ តែពួកគេយល់ព្រម នូវការទទួលខុសត្រូវចំពោះរឿងទាំងនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload