ជឿ​ទេ ? បុរស​ម្នាក់​ស្រក​ទម្ងន់ ៣០ គីឡូ ដោយសារ​ដើរ​ដាក់​ស៊ីម៉ង់​លើ​ក្បាល​

6 Videos


បុរសចំណាស់វ័យ ៥៤ ឆ្នាំម្នាក់បានធ្វើឱ្យសាធារណជនមួយចំនួនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញលោកដាក់ថ្មមួយដុំលើក្បាល ដើរចុះឡើង ហើយចំពោះមូលហេតុវិញ គឺដើម្បីជួយឲ្យរាងកាយលោកមាំមួន និង មិនឲ្យឡើងគីឡូ ។

P9

លោក Cong Yan បានរ៉ាយរ៉ាប់ប្រាប់ថា កាលពីបីឆ្នាំមុន លោកមានទម្ងន់ ១១៥ គីឡូក្រាម ហើយដោយសារតែលោកទាបផង មានជំងឺជាច្រើនតាមចងពារលោកឥតស្រាកស្រាន្ត ។ នៅពេលនោះ លោកបានស្វែងរកវិធីជាច្រើន ដើម្បីសម្រកទម្ងន់របស់លោក តែដោយសារលោកមិនចង់លេបថ្នាំ សម្រកទម្ងន់ ទើបលោកសម្រេចចិត្តយកវិធីហាត់ប្រាណជាគោល ។ ដំបូងលោកដាក់ថ្មដែលមានទម្ងន់ ១៥ គីឡូក្រាមលើក្បាល តែក្រោយមកក៏ឡើងដល់ ៤០ គីឡូក្រាម ។ លោកបានបញ្ជាក់ទៀតថា វាពិតជាប្រើការបានមែន ត្រឹមរយៈពេល ៣ ឆ្នាំនេះ លោកបានស្រកទម្ងន់ដល់ទៅ ៣០ គីឡូក្រាម ស្ទើរតែមិនគួរឲ្យជឿ ។

ជឿ​ទេ ? បុរស​ម្នាក់​ស្រក​ទម្ងន់ ៣០ គីឡូ ដោយសារ​ដើរ​ដាក់​ស៊ីម៉ង់​លើ​ក្បាល​

នេះមិនមែនជាលើកទីមួយទេដែលមានហេតុការណ៍ប្រើប្រាស់ដុំថ្មដាក់លើក្បាល ដើម្បីសម្រកទម្ងន់បែបនេះ ដែលកាលពីមុនក៏មានបុរសចំណាស់ម្នាក់ជិះកង់ដាក់ដុំថ្នលើក្បាល ដើម្បីបានសុខភាពល្អដូចគ្នា ៕ ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)

ជឿ​ទេ ? បុរស​ម្នាក់​ស្រក​ទម្ងន់ ៣០ គីឡូ ដោយសារ​ដើរ​ដាក់​ស៊ីម៉ង់​លើ​ក្បាល​
ជឿ​ទេ ? បុរស​ម្នាក់​ស្រក​ទម្ងន់ ៣០ គីឡូ ដោយសារ​ដើរ​ដាក់​ស៊ីម៉ង់​លើ​ក្បាល​
ជឿ​ទេ ? បុរស​ម្នាក់​ស្រក​ទម្ងន់ ៣០ គីឡូ ដោយសារ​ដើរ​ដាក់​ស៊ីម៉ង់​លើ​ក្បាល​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត