ដឹងថា​អង្គុយ​ធ្វើ​ការ​នៅ​នឹង​កន្លែង​ពេញៗ​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​រាង​កាយ​អ្នក​ដែរ​ទេ?

តើរាល់ថ្ងៃនេះ ការងាររបស់អ្នកតម្រូវឱ្យអ្នកត្រូវអង្គុយមួយកន្លែងសម្លឹងមើលអេក្រង់កុំព្យូទ័រដដែលៗជារៀងរាល់ថ្ងៃមែនទេ? តើអ្វីដែលអ្នកអង្គុយលើដោយប្រើពេលច្រើនជាងគេបំផុតក្នុងមួយថ្ងៃគឺជាកៅអីមែនទេ? តើអ្វីដែលអ្នកប៉ះច្រើនម៉ោងជាងគេបង្អស់ក្នុងមួយថ្ងៃគឺជាក្តារចុចរបស់កុំព្យូទ័រមែនទេ? បើសិនជាបែបនេះមែននោះ តើអ្នកមានដឹងថាការអង្គុយធ្វើការយូរច្រើនម៉ោងនៅនឹងកៅអីអាចផ្តល់ជាផលប៉ះពាល់អ្វីខ្លះដល់រាងកាយអ្នកដែរទេ? ខាងក្រោមនេះជាផលប៉ះពាល់ដែលអ្នកគួរយល់ដឹង៖

ដឹងថា​អង្គុយ​ធ្វើ​ការ​នៅ​នឹង​កន្លែង​ពេញៗ​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​រាង​កាយ​អ្នក​ដែរ​ទេ?

១. អង្គុយយូរធ្វើឱ្យចង្កេះរីកធំ

ការអង្គុយយូរច្រើនម៉ោងដោយមិនឡើងដើរទៅណាអាចធ្វើឱ្យលើសជាតិខ្លាញ់នៅបរិវេណពោះរបស់អ្នកដែលជាហេតុធ្វើឱ្យពោះអ្នកកាន់តែរីកឡើងធំ និងក៏ធ្វើឱ្យចង្កេះរីកធំផងដែរ។

២. អង្គុយយូរធ្វើឱ្យមានកម្រិតប្រឈមខ្ពស់ទៅនឹងជំងឺមហារីក

ការស្រាវជ្រាវមួយឱ្យដឹងថា ការអង្គុយច្រើនម៉ោងពេកអាចធ្វើឱ្យរាងកាយអ្នកមានសមត្ថភាពខ្សោយក្នុងការបញ្ចេញជាតិពុលពីរាងកាយ។ ការមានជាតិពុលច្រើនហួសប្រមាណក្នុងរាងកាយធ្វើឱ្យចំនួននៃកោសិកាមិនប្រក្រតីកើនឡើងច្រើនដែលអាចឈានទៅដល់ការកើតជំងឺមហារីក។

ដឹងថា​អង្គុយ​ធ្វើ​ការ​នៅ​នឹង​កន្លែង​ពេញៗ​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​រាង​កាយ​អ្នក​ដែរ​ទេ?

៣. អង្គុយយូរអាចបណ្តាលឱ្យមានអារម្មណ៍តប់ប្រមល់

ការអង្គុយនៅនឹងមួយកន្លែងយូរច្រើនម៉ោងជាប់ៗគ្នាអាចបន្ថយសមត្ថភាពឈាមក្នុងការនាំយកកម្រិតអុកស៊ីសែនទៅកាន់ខួរក្បាល។ ពេលឈាមពុំទទួលបានបរិមាណអុកស៊ីសែនគ្រប់គ្រាន់ អ្នកអាចប្រឈមទៅនឹងជំងឺខួរក្បាលដូចជា តប់ប្រមល់ក្នុងអារម្មណ៍ និងការថប់អារម្មណ៍ជាដើម។

៤. អង្គុយយូរធ្វើឱ្យឈឺសន្លាក់

អង្គុយយូររាប់ម៉ោងជាប់នៅនឹងលើកៅអីតែមួយកន្លែងដោយមិនបានក្រោកចេញទៅណាសោះ ធ្វើឱ្យឆ្អឹង និងសាច់ដុំរបស់អ្នកចុះខ្សោយដែលជាហេតុធ្វើឱ្យអ្នកឈឺសន្លាក់ និងធ្វើឱ្យឆ្អឹងឆាប់ចាស់មុនអាយុ។

ដឹងថា​អង្គុយ​ធ្វើ​ការ​នៅ​នឹង​កន្លែង​ពេញៗ​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​រាង​កាយ​អ្នក​ដែរ​ទេ?

៥. អង្គុយយូរប្រឈមនឹងជំងឺបេះដូង

អង្គុយយូរជាប់នៅនឹងកៅអីច្រើនម៉ោងមិនខ្ចីក្រោកមិនមែនជារឿងល្អនោះទេ។ វាអាចធ្វើឱ្យអ្នកឡើងទម្ងន់ច្រើន ឡើងកម្រិតកូឡេស្ទេរ៉ូល (Cholesterol) និងធាត់លើសទម្ងន់។ ភាពមិនប្រក្រតីនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូង ក៏ដូចជាធ្វើឱ្យអ្នកប្រឈមនឹងពពួកជំងឺសសៃឈាមបេះដូងដូចជាជំងឺគាំងបេះដូងជាដើម។

សរុបមក កៅអីប្រៀបដូចជាច្រវ៉ាក់ដែលកំពុងតែទាក់អ្នកឱ្យអង្គុយជាប់នៅនឹងមួយកន្លែងងើបទៅណាមិនរួចអញ្ចឹង។ បើដឹងថាកៅអីប្រៀបដូចជាច្រវ៉ាក់ហើយនោះ កុំភ្លេចឧស្សាហ៍ក្រោកចេញម្តងម្កាលដើរទៅណាមកណាផង ឈប់អង្គុយភ្លឹកតែនៅនឹងមួយកន្លែងដូចមុនទៀត៕

ប្រភព៖ mohameas

  • ដឹងថា​អង្គុយ​ធ្វើ​ការ​នៅ​នឹង​កន្លែង​ពេញៗ​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​រាង​កាយ​អ្នក​ដែរ​ទេ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:សុខភាព
Tags: