ថៃ​ត្រៀម​ចេញ​ស្រោម​អនាម័យ​​រសជាតិ​ទុរេន​ ឆាប់​​ៗ​ខាង​មុខ​

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bangkok Coconuts ​​ថ្មី​​ៗ​​នេះ​​បាន​បង្ហាញ​ពី​​ព័ត៌មាន​លេច​ឮ​​អំពី​រោង​ចក្រ​​​​​​​មួយ​​​​នៅ​​ទី​ក្រុង​បាងកក​​គ្រោង​​​ចេញ​​ផលិតផល​​​ស្រោម​អនាម័យ​​រសជាតិ​​ផ្លែ​ទុរេន​​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

 

ថៃ​ត្រៀម​ចេញ​ស្រោម​អនាម័យ​​រសជាតិ​ទុរេន​ ឆាប់​​ៗ​ខាង​មុខ​

យោង​តាម​សារព័ត៌មាន The Star ​ ខាង​រោង​ចក្រ​ដែល​​មិន​បាន​បញ្ចេញ​ឈ្មោះ​​នៅ​ប្រទេស​ថៃ​ខាង​លើ​សង្ឃឹម​ថា​ផលិតផល​ថ្មី​របស់​ពួក​គេ​​នឹង​មាន​វត្តមាន​ចូល​ក្នុង​ទី​ផ្សារ​ប្រទេស​នៅ​អាស៊ី ខណៈ​ពេល​ដែល​ស្រោម​អនាម័យ​ក្លិន​ផ្លែ​ឈើ​​​មួយ​នោះ​កំពុង​ត្រូវ​បាន​ផលិត​ជាង​២​ពាន់​លាន​ស្រោម​។

 

រោង​ចក្រ​ខាង​លើ​ដែល​គ្រោង​នឹង​​បើក​​សាខា​ថ្មី​មួយ​ទៀត​នោះ​​​ នឹង​អាច​ផលិត​​ផលិត​ផល​ស្រោម​អនាម័យ​បាន​​៥​ពាន់​លាន​​ស្រោម​បន្ថែម​​ក្នុង​មួយ​ឆ្នាំ​ៗ​ផង​ដែរ។

 

​​​​​​​​​​​​​​​​​ព័ត៌មាន​​​ទាក់​ទ​ង​​ការ​ផលិត​ស្រោម​អនាម័យ​​រសជាតិ​ទុរេន​ខាង​លើ​ បាន​ធ្វើ​ឲ្យ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ប្រទេស​ថៃ​មាន​ការ​ភ្ញាក់ផ្អើល​ និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​៕

 

ចុចអាន៖  ធ្លាប់​ប្រើ​ស្រោម​អនាម័យ​​គ្រើម​អត់? ល្បី​ថា​ ស្រោម​ប្រភេទ​នេះ​ប្រឈម​គ្រោះ​ថ្នាក់​ច្រើន

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokcoconuts​​​​