ក្រុមហ៊ុន​ធំៗ​ប្រមាណ១០ នឹង​ធ្វើ​បទ​បង្ហាញ​នៅ​ពិព័រណ៍​ការងារ Everjobs ស្អែក​នេះ!

តើ​អ្នក​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ពិព័រណ៍​​ការងារ​​​ដ៏​​ធំ​​ប្រចាំ​​ឆ្នាំ​២០១៦​នេះ​? តំណាង​ក្រុមហ៊ុន Everjobs Asia, DKSH, DAMCO, Chip Mong Group, Asia Plus, Canadia Bank, Mekong Bank នឹង​មានចំ​ណាប់​អារម្មណ៍ និង​ធ្វើ​បទ​បង្ហាញ​ពី​ឱកាស​ការងារ​ក្នុង​ព្រឹត្តិការណ៍​នេះ។

 

រយៈពេល​ពេញ​១​ថ្ងៃ​នៃ​ពិព័រណ៍​ការងារ​ឆ្នាំ២០១៦ របស់ everjobs នេះ​ក៏​នឹង​មាន​សិក្ខាសាលា ស្តី​ពី​ការ​ដឹក​នាំ និង​មាន​ក្រុម​ការងារ​បណ្តុះ​បណ្តាល​ពី​របៀប​សរសេរ​ CV, Cover Letter និង​ការ​សម្ភាស​ការងារ​ផង​ដែរ។

 

ឱកាស​ការងារ​ជា​ច្រើន​តំណែង​កំពុង​រង់​ចាំ​អ្នក​នៅ​ពិព័រណ៍​ការងារ​នេះ នៅ​ចាំ​អី​ទៀត​មិត្ត​និស្សិត ដាក់​ពាក្យ​ភ្លាមៗ​នូវ​ការងារ​ដែល​ខ្លួន​ពេញ​ចិត្ត។

 

ជួប​គ្នា​ថ្ងៃ​ទី​២៥​ស្អែក​នេះ​ នៅ​វិទ្យា​ស្ថានបច្ចេក​វិទ្យា​កម្ពុជា។​ កុំ​ភ្លេច​ណា​យក​ប្រវត្តិរូប (CV) របស់​អ្នក​មក​ជាមួយ​ផង៕

 

ក្រុមហ៊ុន​ធំៗ​ប្រមាណ១០ នឹង​ធ្វើ​បទ​បង្ហាញ​នៅ​ពិព័រណ៍​ការងារ Everjobs ស្អែក​នេះ!

 

អត្ថបទៈ ឆៃ យ៉ារិទ្ធ