មាន​ធ្លាប់​ឆ្ងល់​អត់​ គេ​ដាក់​​​សញ្ញា​​ឆ្នូត​ៗ​លើ​ទំនិញ​ដើម្បី​អ្វី?

អ្នក​មាន​ចាប់​អារម្មណ៍​ថា ហេតុ​អ្វី​លើ​ទំនិញ​គេ​ដាក់​សញ្ញា​ឆ្នូត​ៗ​ពណ៌​ខ្មៅ​អ៊ីចឹង? តើ​គេ​ដាក់​ដើម្បី​អ្វី?​​ បើ​តាម Page របស់​សភាពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់​ថា​សញ្ញា​ឆ្នូត​ៗ​ពណ៌​ខ្មៅ​នោះ​ គេ​ហៅ​ថា បា​កូដ។

 

បា​កូដ​ជា​ទូ​ទៅ​មាន​ពណ៌​ខ្មៅ​និង​ផ្ទៃ​ពណ៌​ស សម្រាប់​ដាក់​លើ​ទំនិញ​ឬ​កេស​ផលិត​ផល។ បា​កូដ​ មិន​តម្រូវ​ឲ្យ​មាន​ការ​ចង​ចាំ​ទិន្នន័យ​នោះ​ទេ។ ព័ត៌មាន​លម្អិត​របស់​វា​ អាច​ចាប់​បាន​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​ម៉ាស៊ីន​ស្កេន​បា​កូដ​ និង​កត់​ត្រា​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ឬ​ប្រព័ន្ធ​ទិន្នន័យ។

 
​​​
មាន​ធ្លាប់​ឆ្ងល់​អត់​ គេ​ដាក់​​​សញ្ញា​​ឆ្នូត​ៗ​លើ​ទំនិញ​ដើម្បី​អ្វី?

 

វា​ផ្ដល់​នូវ​ប្រយោជន៍​ដូច​ជា៖
 
-បង្ហាញ​ពី​ប្រភព​ដើម​នៃ​ផលិត​ផល
 
-កាត់​បន្ថយ​កំហុស​ឆ្គង ពេល​វេលា និង​ហានិភ័យ​ក្នុង​សង្វាក់​ផលិតកម្ម
 
-លើក​កម្ពស់​ផលិតផល​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​ស្តង់​ដា
 
-ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ស្តុក និង​ចែកចាយ​លក់​នៅ​ក្នុង​ទីផ្សារ​ពិសេស​ផ្សារ​ទំនើប
 
-ងាយ​ស្រួល​ក្នុង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស
 
-បង្កើន​ទំនាក់​ទំនង​រវាង​ក្រុម​ហ៊ុន​មួយ​និង​ក្រុម​ហ៊ុន​ដទៃ​ទៀត
 
-បទដ្ឋាន​តែ​មួយ​សម្រាប់​ដៃ​គូ​ពាណិជ្ជកម្ម​ទាំង​អស់

 
 
អត្ថបទ៖ លឹម សុ​នា