ធី សុវណ្ណ​ថា ប្តឹង​ម្ចាស់​អាក់​ខោ​ន Facebook ពីរ​នាក់

រាជធានី​ភ្នំពេញ ៖ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​ដាក់​ពាក្យ​ប្តឹង​ឈ្មោះ អួន វ៉ា​ន់​សាក់ ម្ចាស់​អាក់​ខោ​ន​Facebook « I love Cambodia Hot News II » សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្តឹង​ឈ្មោះ ម៉ោ​ញ សា​រ៉ាត់ ម្ចាស់​អាក់​ខោ​ន Facebook « Mounh Sarath» មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​បរិហា​កេ​រ្ត៍​និង​ជេរ​ប្រមាថ ។

នេះ​បើ​យោង​តាម​ពាក្យបណ្តឹង​របស់ កញ្ញា ធី សុវណ្ណ​ថា ចុះ​ថ្ងៃ​ទី​២៤ មិថុនា ២០១៦ និង​ដែល​ត្រូវ​បាន​ដាក់​ចូល​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ដដែល​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា​នេះ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេពី​ចុង​ចម្លើយ​ទាំង​ពីរ​នាក់​ខាងលើ ៕