Lamborghini ​ស៊េរី​ថ្មី​​ថ្លៃ​ជាង​ ២​ លាន​ដុល្លារ​បង្ហាញ​ខ្លួន​យ៉ាង​កម្រ​ជា​សាធារណៈ

រថយន្ត Lamborghini Centenario ស៊េរីចុងក្រោយបង្អស់ ដែលមានផលិតត្រឹម ២០ គ្រឿងបានបង្ហាញខ្លួនយ៉ាងកម្រនាទីសាធារណៈ ដោយបានបើកចេញពីរោងចក្រ Lamborghini នៅប្រទេសអ៊ីតាលី។

ពេលឃើញរូបរាងរបស់រថយន្តនេះនៅខាងក្រៅដោយផ្ទាល់បែបនេះ ធ្វើឲ្យគេមិនសរសើរមិនបាននូវការរចនាយ៉ាងល្អប្រណិត ហើយធ្វើឲ្យគេគ្រប់គ្នាទទួលស្គាល់ថាវាជាម៉ូដែល Lamborghini មួយដែលល្អឥតខ្ចោះ។ និយាយពីលក្ខណៈសម្បត្តិរថយន្ត គឺមានប្រើម៉ាស៊ីន V12 ទំហំ ៦,៥ លីត្រ អាចបង្កើតកម្លាំងបាន ៧៥៩ សេះ និងមានប្រអប់លេខចំនួន ៧ វគ្គ។

កម្លាំងម៉ាស៊ីននេះដែរ អាចបង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ ដោយចំណាយត្រឹម ២,៨ វិនាទី និងពី ០-២០០ គ.ម/ម៉ ក្នុងរយៈពេល ៨,៦វិនាទី ហើយអាចក្នុងល្បឿនអតិបរមាដល់ទៅ ៣៥០ គ.ម/ម៉។ បញ្ជាក់ថា Lamborghini Centenario ស៊េរីថ្មីនេះបានលក់អស់ខ្ទេចហើយ ដោយមានតម្លៃជាង ២ លានដុល្លារ មិនទាន់គិតពន្ធ៕

ប្រភព៖ sabay

  • Lamborghini ​ស៊េរី​ថ្មី​​ថ្លៃ​ជាង​ ២​ លាន​ដុល្លារ​បង្ហាញ​ខ្លួន​យ៉ាង​កម្រ​ជា​សាធារណៈ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:ជីវិតនិងសង្គម
Tags: