កាយ​វប្បកម្ម​កម្ពុជា​២​នាក់​​បានលេខ​៤​ ​ពី​​​ជើង​ឯក​អាស៊ីអាគ្នេយ៍ នៅ​ថៃ

ក្រុមកីឡាករកាយវប្បកម្មជម្រើសជាតិកម្ពុជាលោក ណុំ សុបិន្ត និង ចាប វ៉ាន់នី ដណ្ដើមបានលេខ៤ក្នុងការប្រកួតជ្រើសរើសជើងឯកកាយវប្បកម្មអាស៊ីអាគ្នេយ៍ (South-East Asian Bodybuilding And Phyique Sports Ferderation) លើកទី១៣នៅប្រទេសថៃ កាលពីយប់មិញនេះ។

កាយ​វប្បកម្ម​កម្ពុជា​២​នាក់​​បានលេខ​៤​ ​ពី​​​ជើង​ឯក​អាស៊ីអាគ្នេយ៍ នៅ​ថៃណុំ សុបិន្ត (ឆ្វេងកាន់ពាន) ចាប វ៉ាន់នី (ស្ដាំកាន់ពាន)

ក្នុងកម្មវិធីខាងលើ ក្រុមកីឡាករកម្ពុជាបានទៅចូលរួមប្រកួតចំនួន ៤នាក់រួមមាន តឹក ប៊ុនវី, ណុំ សុបិន្ត, ទ្រឹង ចិន និងចាប វ៉ាន់នី ។ បន្ទាប់ពីកីឡាករពីរនាក់ខាងលើ ដែលបានប្រកួតចប់កាលពីយប់មិញនេះ ដល់វេនកីឡាករ តឹក ប៊ុនវី និងកីឡាករ ទ្រឹង ចិន ប្រកួតម្ដង។ចាំមើលថា កីឡាករទាំងពីរនាក់ ដែលនឹងប្រកួតថ្ងៃនេះមានអាចដណ្ដើមបានមេដាយបានដែរឬទេ?

ប្រភព៖ sabay

  • កាយ​វប្បកម្ម​កម្ពុជា​២​នាក់​​បានលេខ​៤​ ​ពី​​​ជើង​ឯក​អាស៊ីអាគ្នេយ៍ នៅ​ថៃ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:ជីវិតនិងសង្គម
Tags: