Maradona ​ប្រាប់​ក្រុម​អាហ្សង់ទីន៖ “បើ​មិន​ឈ្នះ​ពាន កុំ​ត្រឡប់​មក​វិញ”

Diego Maradona វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីន បាននិយាយពាក្យ១ឃ្លាព្រមានដល់ក្រុមជម្រើសជាតិរបស់ខ្លួន មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa America 2016 ទល់នឹងឈីលី នៅព្រឹកថ្ងៃច័ន្ទខាងមុខ។

Maradona ​ប្រាប់​ក្រុម​អាហ្សង់ទីន៖ “បើ​មិន​ឈ្នះ​ពាន កុំ​ត្រឡប់​មក​វិញ”

អាហ្សង់ទីន បានកក់កៅអីឡើងវគ្គផ្ដាច់ព្រ័ត្រ Copa America 2016 បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះអាមេរិក ៤-០ ខណៈប្រធានក្រុម Lionel Messi បានបំបែកកំណត់ត្រាក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេឲ្យក្រុមជម្រើសជាតិ។ រីឯក្រុមការពារតំណែងជើងឯកឈីលី បានបំបាក់កូឡុំប៊ី ២-០។

Maradona ​ប្រាប់​ក្រុម​អាហ្សង់ទីន៖ “បើ​មិន​ឈ្នះ​ពាន កុំ​ត្រឡប់​មក​វិញ”

អតីតគ្រូបង្វឹក និងជាកីឡាករ ដែលធ្លាប់ធ្វើជាប្រធានក្រុម ជួយឲ្យអាហ្សង់ទីន លើកពាន World Cup កាលឆ្នាំ១៩៨៦ (Maradona) បានប្រាប់ដល់  C5N កាលពីថ្ងៃពុធថា៖ “ប្រាកដណាស់ ខ្ញុំគិតថា យើង (អាហ្សង់ទីន) នឹងឈ្នះពាននេះ ប៉ុន្តែបើពួកគេមិនឈ្នះពានទេ កុំត្រឡប់មកវិញ”។

អាហ្សង់ទីន ខកខានឈ្នះពានរង្វាន់រយៈពេល២៣ឆ្នាំហើយ តាំងពីឆ្នាំ១៩៩៣មក ខណៈតារាឆ្នើម Messi ក៏ពុំទាន់ឈ្នះពានអ្វីមួយជាមួយឈុតធំក្រុមជម្រើសជាតិអាហ្សង់ទីនដែរ ប៉ុន្តែ២ឆ្នាំចុងក្រោយ ពួកគេឡើងដល់ផ្ដាច់ព្រ័ត្រ២ដងគឺ World Cup 2014 (ចាញ់អាល្លឺម៉ង់) និង Copa America 2015 (ចាញ់ឈីលី)៕

Maradona ​ប្រាប់​ក្រុម​អាហ្សង់ទីន៖ “បើ​មិន​ឈ្នះ​ពាន កុំ​ត្រឡប់​មក​វិញ”

ប្រភព៖ sabay

  • Maradona ​ប្រាប់​ក្រុម​អាហ្សង់ទីន៖ “បើ​មិន​ឈ្នះ​ពាន កុំ​ត្រឡប់​មក​វិញ”已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:ជីវិតនិងសង្គម
Tags: