Bale៖ វែល អាច​​​លើក​ពាន​ Euro 2016

Gareth Bale ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​វែលជឿ​ថា ​​ក្រុម​របស់​ខ្លួន​នឹង​អាច​ឈ្នះ​ពាន​ Euro 2016 បន្ទាប់​ពី​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ពូល​ B នៅ​លើ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។

 

Bale៖ វែល អាច​​​លើក​ពាន​ Euro 2016

Gareth Bale (លេខ១១) ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​វែល

 

ខ្សែ​បម្រើ​ក្រុម​ Real Madrid រូប​នេះ ស៊ុត​៣​គ្រាប់ ក្នុង​៣​ប្រកួត​នៅ​វគ្គ​​សន្សំ​ពិន្ទុ​ Euro 2016 និង​ជួយ​ឲ្យ​វែល​ ឈរ​កំពូល​តារាង​ពូល​ B​ ឡើង​ទៅ​វគ្គ​១៦​ក្រុម ប៉ះ​អៀរឡង់​​ខាង​ជើង​ជា​បន្ត។

 

Bale បាន​និយាយ​ថា៖ “ពិត​ជា​ល្អ​ណាស់ ដែល​បាន​បញ្ចប់​ទៅ​ ដោយ​ឈរ​កំពូល​តារាង។ វា​តែង​តែ​ជា​រឿង​ល្អ​បំផុត ដែល​យើង​អាច​នៅ​លើ​ក្រុម​អង់គ្លេស ហើយ​​វា​ជា​ជ័យ​ជម្នះ​ខាង​ផ្លូវ​ចិត្ត​មួយ​សម្រាប់​យើង។ ប៉ុន្តែ​គោលដៅ​របស់​យើង​​គឺ យើង​ត្រូវ​ព្យាយាម​ឈ្នះ​ពាន​រង្វាន់​នេះ”។

 

Bale៖ វែល អាច​​​លើក​ពាន​ Euro 2016

 

បញ្ចប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ពូល​លើ​អង់គ្លេស មាន​ន័យ​ថា​ វែល អាច​ជៀស​ផុត​​ ដោយ​មិន​ប៉ះ​ក្រុម​ខ្លាំងៗ​ដូច​ជា បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ដូច្នេះ​ នេះ​​ក៏​ជា​មូលហេតុ​មួយ ធ្វើ​ឲ្យ​កីឡាករ​វ័យ​​២៦​ឆ្នាំ​រូប​នេះ កាន់​តែ​ជឿ​​ជាក់​ថា​ វែល​​នឹង​មាន​សង្ឃឹម​ឈ្នះ​ពាន៕

 

Bale៖ វែល អាច​​​លើក​ពាន​ Euro 2016

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror