មន្ត្រី​និយាយ​ថា មន្ត្រី​ក្រសួង​អប់រំ​​​​ជាន់​​ខ្ពស់​​ម្នាក់​បៀតបៀន​កេរ្តិ៍​ភេទ​អ្នក​​​បក​ប្រែ​ស្រី​​នៅ​​​កូរ៉េខាង​ត្បូង​

មន្ត្រីកម្ពុជា និងកូរ៉េបាននិយាយកាលពីម្សិលមិញថា លោក គ្រី ស៊ាងឡុង មន្ត្រីក្រសួងអប់រំជាន់ខ្ពស់ត្រូវបានចោទប្រកាន់ពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែស្រីរបស់ខ្លួនអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីចុងខែឧសភា ហើយត្រូវបានដោះលែងវិញ បន្ទាប់ពីស្ថានទូតកម្ពុជាអន្តរាគមន៍ និងបង់ប្រាក់ពិន័យដល់ទៅជាង១២.០០០ដុល្លារ។ លោក គ្រី ស៊ាងឡុង ដែលបានចូលរួមវេទិកាស្ដីពីការអភិវឌ្ឍន៍ធនធានមនុស្សអាសា៊នបូក៣ ឆ្នាំ២០១៦ (2016 Asean+3 HRD Forum) រយៈពេល៣ថ្ងៃនៅទីក្រុងសេអ៊ូល ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា មិនបានសារភាពថាខ្លួនប្រព្រឹត្តទង្វើបែបនេះទេកាលពីម្សិលមិញ ប៉ុន្តែនិយាយថា បញ្ហានេះត្រូវបាន “ដោះស្រាយរួចហើយ”។ មន្ត្រីមួយរូបមកពីទីភ្នាក់ងារនគរបាលក្រុងសេអ៊ូល ដែលសុំមិនបញ្ចេញឈ្មោះដោយសារហេតុផលផ្លូវច្បាប់ បានបញ្ជាក់ថា មន្ត្រីក្រសួងអប់រំកម្ពុជាមួយរូបត្រូវបានចាប់ខ្លួននៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី២៦ ខែឧសភា ពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែស្រីរបស់ខ្លួន។ មន្ត្រីដដែលនិយាយតាមទូរស័ព្ទថា “គាត់ត្រូវបានផ្ដន្ទាទោសឲ្យបង់ប្រាក់ពិន័យ៥.០០០ដុល្លារ ហើយត្រូវបានដោះលែងវិញ។ គាត់ជាប់សង្ស័យពីបទបៀតបៀនកេរ្តិ៍ភេទ”។ ទោះបីជាសមត្ថកិច្ចរបស់កម្ពុជាមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីករណីនេះក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះចាប់តាំងពីលោក គ្រី ស៊ាងឡុង ត្រូវបានចាប់ខ្លួនក្ដីក៏វាគេចមិនផុតពីការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដែរ។ កាលពីថ្ងៃទី២ ខែមិថុនា គេហទំព័រព័ត៌មានមួយរបស់កូរ៉េដែលមានឈ្មោះថា Yes! Top News បានចុះផ្សាយថា មន្ត្រីកម្ពុជាវ័យ៤៤ឆ្នាំរូបនេះត្រូវបានចាប់ខ្លួននៅម៉ោង១០យប់ថ្ងៃទី២៦ ខែឧសភា ក្នុងសង្កាត់ហ្គូរ៉ូហ្គុ (Guro-gu)។ នៅក្នុងអត្ថបទមួយចុះផ្សាយកាលពីថ្ងៃអង្គារ គេហទំព័រ News1 Korea បានលើកឡើងថា […]

The post មន្ត្រី​និយាយ​ថា មន្ត្រី​ក្រសួង​អប់រំ​​​​ជាន់​​ខ្ពស់​​ម្នាក់​បៀតបៀន​កេរ្តិ៍​ភេទ​អ្នក​​​បក​ប្រែ​ស្រី​​នៅ​​​កូរ៉េខាង​ត្បូង​ appeared first on The Cambodia Daily.