ឧកញ៉ា​អចលទ្រព្យ​ ស៊ឹង ប៊ុណ្ណា ​ត្រូវ​បាន​ដោះលែង​​ក្រៅឃុំ​​បន្ទាប់ពី​ត្រូវ​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​សែក​ស្អុយ​​

យោងតាមមន្ត្រីតុលាការបានឲ្យដឹងថា ឧកញ៉ាអចលនទ្រព្យ ស៊ឹង ប៊ុណ្ណា ដែលបានជាប់ពន្ធនាគារកាលពីដើមខែនេះ បន្ទាប់ពីចេញសែកស្អុយឲ្យទៅឧកញ៉ា កែវ ហ៊ុន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីម្សិលមិញ។ លោក យឿន ចាន់រ័ត្ន ប្រធានរដ្ឋបាលនៅពន្ធនាគារប៉េហ្ស៊ី ដែលមានសន្តិសុខធូររលង់ក្នុងរាជធានីភ្នំពេញមានប្រសាសន៍ថា “គាត់ត្រូវបានដោះលែងពីពន្ធនាគារនៅម៉ោងប្រហែល១១ព្រឹក ប៉ុន្តែខ្ញុំមិនដឹងថាហេតុអ្វីទេ”។ លោក លី សុផាណ្ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធមិនបកស្រាយអំពីសេចក្ដីសម្រេចដោះលែងលោក ស៊ឹង ប៊ុណ្ណា ឲ្យនៅក្រៅឃុំទេ ដោយគ្រាន់តែលើកឡើងថា គាត់នឹងត្រូវ “តុលាការដាក់ឲ្យស្ថិតក្រោមការឃ្លាំមើល”។ លោកថ្លែងថា “ខ្ញុំមិនអាចប្រាប់អស់លោកបានទេអំពីរឿងនេះ ពីព្រោះវាជាអាថ៌កំបាំងនៃការស៊ើបអង្កេតរបស់ចៅក្រម។ វាខុសច្បាប់”។ ចៅក្រមស៊ើបសួរ ឡុង កេសភិរម្យ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ទាំងលោក ស៊ឹង បុ៊ណ្ណា និងមេធាវីរបស់លោកមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ។ លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ប៊ុណ្ណា រៀលធី គ្រុប ត្រូវបានចោទប្រកាន់ និងឃុំខ្លួនជាបណ្ដោះអាសន្នកាលពីថ្ងៃទី១០ ខែមិថុនា ពាក់ព័ន្ធការចោទប្រកាន់ថា លោកបានប្រគល់សែក៤០០.០០០ដុល្លារឲ្យទៅលោក កែវ ហ៊ុន និងភរិយារបស់លោកដោយគ្មានសាច់ប្រាក់នៅក្នុងគណនី។ […]

The post ឧកញ៉ា​អចលទ្រព្យ​ ស៊ឹង ប៊ុណ្ណា ​ត្រូវ​បាន​ដោះលែង​​ក្រៅឃុំ​​បន្ទាប់ពី​ត្រូវ​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​សែក​ស្អុយ​​ appeared first on The Cambodia Daily.