មហាជន​រង់ចាំ​មើល ​តើ​ពេជ្រ សោភា ត្រូវ​ដើរ​ចេញពី​ហង្ស​មាស​ឬ​យ៉ាង?

មហាជន​រង់ចាំ​មើល ​តើ​ពេជ្រ សោភា ត្រូវ​ដើរ​ចេញពី​ហង្ស​មាស​ឬ​យ៉ាង?



 

ភ្នំពេញ​ ៖ ​ខណៈ​ពេល​​ ដែល​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Cambodia​រដូវ​កាល​២​បាន​បញ្ចប់​ការ​ប្រឡង​វគ្គ​ផ្ដាច់ព្រ័ត្រ​យ៉ាង​ជោគជ័យ​កាលពី​ថ្ងៃ​អាទិត្យ ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦​កន្លង​មក​នេះ​ ស្រាប់តែ​បែក​ធ្លាយ​ដំណឹង​មក​ថា ​តារា​ចម្រៀង និង​ជា​គ្រូ​បង្វឹក​អ្នកនាង ពេជ្រ សោភា នឹង​ត្រូវ​លា​​ឈប់​ពី​ហង្ស​មាស​ផ្លូវការ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន់​ត្រូវ​បាន​ប្រភព​ណាមួយ​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​អ្នកនាង ពេជ្រ សោភា ត្រូវ​ចាក​ចេញ ​នៅ​ពេល​ណាមួយ​នោះ​ទេ។

ដំណឹង​នៃ​ការ​ចាកចេញពី​ហង្ស​មាស​ពី​សំណាក់​តារា​ចម្រៀង​ស្រី​អ្នកនាង​ពេជ្រ សោភា ពេលនេះ​បាន​កំពុង​ធ្លាយ​ជា​ប្រធានបទ​ក្តៅ​ពី​ការ​ជជែក​វែកញែក​ និង​តាមដាន​ចង់​ដឹង​ពី សំណាក់​មហាជន​អ្នកគាំទ្រ​ជាច្រើន ​ដោយហេតុថា​កាលពី​ពេល​កន្លងមក​តារា​ស្រី​រូប​នេះ​ក៏​ធ្លាប់​ប្រកាស​ម្តង​រួច​មក​ហើយ​ថា​ នាង​នឹង​លាឈប់​ពី​ផលិតកម្ម​ហង្ស​មាស ​បន្ទាប់ពី​បំពេញ​តួនាទី​ធ្វើជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង The Voice Cambodia​រដូវ​កាល​២​ចប់​រួចរាល់​ហើយ​នោះ។

តាមរយៈ​ការប្រកាស​បែបនេះ​កាលពី​ពេល​កន្លងមក​នោះ ​ទើប​អំឡុង​ពេល​នេះ​មាន​ទស្សនិកជន​ជាច្រើន​បាន​នាំ​គ្នា​លើក​និយាយ​ថា​ ពេជ្រ សោភា អាច​ទេ​ ដែល​ត្រូវ​លាឈប់​ពី​ហង្សមាស​ដូច​ពាក្យសន្យា​របស់​នាង​នោះ?​ម្យ៉ាងទៀត​ប្រសិនជា​នាង​ឈប់​មែន​តើ ពេជ្រ សោភា នឹងត្រូវ​ទៅណា ?

ចំពោះ​ចម្ងល់​ខាង​លើ​នេះ​ រហូត​​មក​ទល់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ​ មិនទាន់​បានការ​ស្រាយ​បំភ្លឺ​ចេញ​ដោយ​ផ្ទាល់មាត់​ពី​អ្នកនាង ពេជ្រ សោភា នៅឡើយ​ទេ​ ខណៈ​កម្ពុ​ជាថ្មី​ក៏​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​តារា​ចម្រៀង​ស្រី​ថ្គាម​ខ្លា​អ្នកនាង ពេជ្រ សោភា បាន​នៅឡើយ​ដែរ​នោះ។

ដោយឡែក​បើ​ងាក​ទៅ​មើល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​អ្នកនាង ពេជ្រ សោភា ជារឿយៗ​បន្ទាប់ពី​ការ​បញ្ចប់​តួនាទី​ធ្វើជា​គ្រូ​បង្វឹក​ក្នុង​កម្មវិធី​The Voice Cambodia​រដូវ​កាល​២ នាង​តែ​បង្ហាញ​អារម្មណ៍​ថា ការងារ​របស់ខ្ញុំ​ត្រូវបាន​ចប់​ហើយ​ខ្ញុំ​សន្យា ០១.០៨.២០១៦ ខ្ញុំ​ស្រឡាញ់​fans ទាំងអស់។ ទន្ទឹមគ្នា​នេះដែរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​កាលពី​ម្សិលមិញ​ក៏បាន​សរសេរ​ដែរ​ថា ខ្ញុំ​ពិតជា​ហត់​ខ្លាំងណាស់ ទៅ​លែង​ចង់​រួចហើយ​….​។​

ជាមួយគ្នា​នឹង​ដំណឹង​នៃ​ការ​លាប់​ឈប់​ពី​សំណាក់​តារា​ចម្រៀង​អ្នកនាង ពេជ្រ សោភា នេះដែរ​គេ​សង្កេតឃើញ​មាន​អ្នកគាំទ្រ​របស់​នាង​ក៏​ដូច​ជា​បណ្ដា​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​សម្តែង​អារម្មណ៍​សោកស្ដាយ ​និង​ស្នើ​កុំ​ឲ្យ​នាង​ឈប់​ពី​ហង្ស​មាស​ពិសេស​គឺ​វិស័យ​សិល្បៈ​នេះ​តែម្តង៕
ចាន់ ដា​រ៉ា​

មហាជន​រង់ចាំ​មើល ​តើ​ពេជ្រ សោភា ត្រូវ​ដើរ​ចេញពី​ហង្ស​មាស​ឬ​យ៉ាង?

មហាជន​រង់ចាំ​មើល ​តើ​ពេជ្រ សោភា ត្រូវ​ដើរ​ចេញពី​ហង្ស​មាស​ឬ​យ៉ាង?

មហាជន​រង់ចាំ​មើល ​តើ​ពេជ្រ សោភា ត្រូវ​ដើរ​ចេញពី​ហង្ស​មាស​ឬ​យ៉ាង?

មហាជន​រង់ចាំ​មើល ​តើ​ពេជ្រ សោភា ត្រូវ​ដើរ​ចេញពី​ហង្ស​មាស​ឬ​យ៉ាង?