សាន ស្រី​ឡៃ បង្ហាញមុខ​ស្វាមី​ជាមួយ​ប្រវត្តិ​មុន និង ក្រោយ​រៀបការ​

6 Videos


ក្រោយពីព្រលយពាក្យចេញពីមាត់យ៉ាងក្លាហានថាខ្លួនមានស្វាមីហើយនោះ ពេលនេះ សាន ស្រីឡៃ បានបង្ហាញមុខស្វាមីជាសាធារណ ហើយដោយភ្ជាប់មកជាមួយសាររៀបរាប់ពីប្រវត្តិស្នេហ៍ដ៏គួឱ្យចាប់អារម្មណ៍ និង មានន័យបំផុត។

P9

សាន ស្រី ឡៃ បានបង្ហោះសារឱ្យដឹងដោយភ្ជាប់មកជាមួយរូបថតស្វាមីថា «ក្នុងមួយជីវិតរបស់មនុស្សស្រីតើមានមនុស្សប្រុសប៉ុន្មាននាក់ដែលតាមស្រឡាញ់យើង ? ក្នុងមួយជីវិតរបស់មនុស្សស្រីមានមនុស្សប្រុសប៉ុន្មាននាក់ដែលសុំអ្នកធ្វើសង្សារ ? ហើយមានមនុស្សប្រុសប៉ុន្មាននាក់ដែលចូលស្តីដណ្តឹងអ្នកពីម្តាយរបស់អ្នក ? សម្រាប់ខ្ញុំ មនុស្សប្រុសដែលសុំខ្ញុំធ្វើសង្សារដាច់ខាតខ្ញុំមិនអាចស្រឡាញ់ឡើយ ព្រោះសង្សារទោះស្រឡាញ់គ្នាយ៉ាងណាក៏បានត្រឹមតែជាសង្សារ ពេលគេអស់ចិត្ត នោះយើងក៏អស់តម្លៃ ។ ទោះមនុស្សប្រុសម្នាក់នេះមិនស្អាត មិនក្មេងមិនមាន តែគាត់ហ៊ានចូលដល់ម្តាយរបស់ខ្ញុំ ។ ទោះបីខ្ញុំមិនស្រឡាញ់គាត់ មិនដែលស្គាល់គាត់ តែបើម្តាយព្រមលើកខ្ញុំឱ្យទៅគាត់ ខ្ញុំក៏យល់ព្រម ព្រោះខ្ញុំជឿជាក់ថាម្តាយរបស់ខ្ញុំមើលមនុស្សមិនខុស ហើយក៏គ្មានម្តាយណាដែលចង់អោយកូនពិបាកទេ ។ ការរៀបការតាមការទុកដាក់របស់ម្តាយ ជាការសងគុណដ៏ធំធេងបំផុតរបស់កូនស្រី ។ ពីមនុស្សមិនដែលស្រឡាញ់គ្នា មិនដែលស្គាល់គ្នា ទីបំផុតយើងក៏ស្រឡាញ់គ្នា យល់ចិត្តគ្នា ទោះបីគាត់មិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភ តែគ្រប់ពេលដែលខ្ញុំនៅក្បែរគាត់ ខ្ញុំប្រៀបបាននឹងម្ចាស់ក្សត្រិយ៍ម្នាក់ដ៏សែនមានក្តីសុខ ។ មានគ្រួសារមានអ្វីត្រូវខ្មាសខ្លាចគេ គ្រាន់តែបង្ហាញពិភពលោកឱ្យបានដឹង ថាពួកយើងស្រឡាញ់គ្នា បើគ្រាន់តែក្លាយជាអ្នកសិល្បៈម្នាក់ ត្រូវបោះបង់មនុស្សដែលស្រឡាញ់យើងចោល បោះបង់មនុស្សប្រុសល្អម្នាក់ មិនចាំបាច់ឡើយ ។ មួយជីវិតរបស់មនុស្សស្រីអ្វីដែលចង់បានគឺប្តីល្អម្នាក់ នេះហើយជាអ្វីដែលមនុស្សស្រីគ្រប់រូបចៀសមិនផុត ។ អរគុណអ្នកម្តាយជាទីស្រឡាញ់ដែលបានមើលមនុស្សមិនខុស ។ សូមឱ្យក្តីស្រឡាញ់មួយនេះស្ថិតស្ថេរយូរអង្វែង មិនថាមានអ្វីកើតឡើង ក៏ពួកយើងនៅតែជាគ្រួសារល្អ » ។

សាន ស្រី​ឡៃ បង្ហាញមុខ​ស្វាមី​ជាមួយ​ប្រវត្តិ​មុន និង ក្រោយ​រៀបការ​

ក្រោយការបង្ហាញការពិតថា ខ្លួនមានស្វាមីដែលរៀបការតាមប្រពៃណីយ៉ាងត្រឹមត្រូវរួចមក សាន ស្រីឡៃ រឹតតែទទួលបានការគាំទ្រទ្វេឡើងពីទស្សនិកជន ហើយក៏មានមហាជនជាច្រើនបានសំណូមពរ សុំឱ្យស្នេហាមួយនេះនៅគង់វង្សជារៀងរហូត ខណៈដែលមតិមួយចំនួនក៏ខ្លាចថា សាន ស្រីឡៃ អាចនឹងងាករេពីស្វាមីផងដែរ ក្រោយពេលល្បីឈ្មោះកាន់តែខ្លាំងនោះ ៕ ភូមិន្ទ

សាន ស្រី​ឡៃ បង្ហាញមុខ​ស្វាមី​ជាមួយ​ប្រវត្តិ​មុន និង ក្រោយ​រៀបការ​
សាន ស្រី​ឡៃ បង្ហាញមុខ​ស្វាមី​ជាមួយ​ប្រវត្តិ​មុន និង ក្រោយ​រៀបការ​
សាន ស្រី​ឡៃ បង្ហាញមុខ​ស្វាមី​ជាមួយ​ប្រវត្តិ​មុន និង ក្រោយ​រៀបការ​
សាន ស្រី​ឡៃ បង្ហាញមុខ​ស្វាមី​ជាមួយ​ប្រវត្តិ​មុន និង ក្រោយ​រៀបការ​
សាន ស្រី​ឡៃ បង្ហាញមុខ​ស្វាមី​ជាមួយ​ប្រវត្តិ​មុន និង ក្រោយ​រៀបការ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត