សម្ដេច​ហ៊ុន សែន ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ទៅ​បង់​ប្រាក់​ពិន័យ​ថ្លៃ​ល្មើស​ច្បាប់​ចរាចរណ៍

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ សម្ដេចហ៊ុន សែន បានអញ្ជើញទៅធ្វើការថ្លៃបង់ផាកពិន័យ ដែលត្រូវលោក ស៊ុន ណែម ត្រូវជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ចេញលិខិតផាកពិន័យសម្ដេចតេជោ ចំនួន១៥០០រៀល ព្រោះតែសម្ដេចជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព កាលពីថ្ងៃទី១៨ ខែមិថុនា នៅស្រុកស្រែអំបិល ខេត្តកោះកុង ។
ដោយនាពេលព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានជិះម៉ូតូចេញពីផ្ទះរបស់លោក ឆ្ពោះទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខ ដោយមានការពាក់មួកសុវត្ថិភាពត្រឹមត្រូវ ហើយមិនត្រឹមតែប៉ុណ្ណោះ ម៉ូតូដែលសម្ដេចជិះក៏មានផ្លាកលេខដែរ មិនដូចលើកមុនទេ ដែលកាលនោះសម្ដេចជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាពទេ ហើយម៉ូតូក៏គ្មានផ្លាកលេខដែរ ។
ក្នុងការផាកពិន័យលើកនេះ គឺសម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង់ថ្លៃផាកពិន័យចំនួន៣ ទី១គឺសម្ដេចផ្ទាល់ជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព ទី២ម្ចាស់ម៉ូតូក៏មិនបានពាក់មួកសុវត្ថិភាព និងទី៣ម៉ូតូដែលសម្ដេចជិះនៅស្រុកស្រែអំបិល ខេត្តកោះកុងនោះ ជាម៉ូតូគ្មានផ្លាកលេខ ។
ការបង់ប្រាក់ពិន័យជំនួសម្ចាស់ម៉ូតូលើកនេះ ត្រូវបានសម្ដេច ហ៊ុន សែន លើកឡើងថា ដើម្បីជួយសម្រាលបន្ទុកដល់ម្ចាស់ម៉ូតូ ក៏ដូចជាទុកឱកាសឲ្យរូបគេកែខ្លួន ទៅធ្វើផ្លាកលេខម៉ូតូឲ្យបានត្រឹមត្រូវ ដើម្បីស្របតាមច្បាប់ចរាចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចបានធ្វើការថតរូបជាមួយនឹងអ្នកដែលល្មើសនឹងច្បាប់ចរាចរណ៍ឯទៀត ក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងឡាយ ឲ្យព្យាយាមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ហើយក៏ដូចជាបញ្ជាក់ប្រាប់ថា គ្មាននរណាម្នាក់អាចមានអភ័យឯកសិទ្ធិរួចទោសបានឡើយបើពួកគេធ្វើខុស បើទោះជាឋានៈនាយករដ្ឋមន្ត្រីក៏ដោយ ៕

សម្ដេច​ហ៊ុន សែន ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ទៅ​បង់​ប្រាក់​ពិន័យ​ថ្លៃ​ល្មើស​ច្បាប់​ចរាចរណ៍ សម្ដេច​ហ៊ុន សែន ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ទៅ​បង់​ប្រាក់​ពិន័យ​ថ្លៃ​ល្មើស​ច្បាប់​ចរាចរណ៍ សម្ដេច​ហ៊ុន សែន ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ទៅ​បង់​ប្រាក់​ពិន័យ​ថ្លៃ​ល្មើស​ច្បាប់​ចរាចរណ៍ សម្ដេច​ហ៊ុន សែន ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ទៅ​បង់​ប្រាក់​ពិន័យ​ថ្លៃ​ល្មើស​ច្បាប់​ចរាចរណ៍ សម្ដេច​ហ៊ុន សែន ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ទៅ​បង់​ប្រាក់​ពិន័យ​ថ្លៃ​ល្មើស​ច្បាប់​ចរាចរណ៍ សម្ដេច​ហ៊ុន សែន ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ទៅ​បង់​ប្រាក់​ពិន័យ​ថ្លៃ​ល្មើស​ច្បាប់​ចរាចរណ៍ សម្ដេច​ហ៊ុន សែន ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ទៅ​បង់​ប្រាក់​ពិន័យ​ថ្លៃ​ល្មើស​ច្បាប់​ចរាចរណ៍ សម្ដេច​ហ៊ុន សែន ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ទៅ​បង់​ប្រាក់​ពិន័យ​ថ្លៃ​ល្មើស​ច្បាប់​ចរាចរណ៍ សម្ដេច​ហ៊ុន សែន ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ទៅ​បង់​ប្រាក់​ពិន័យ​ថ្លៃ​ល្មើស​ច្បាប់​ចរាចរណ៍ សម្ដេច​ហ៊ុន សែន ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ទៅ​បង់​ប្រាក់​ពិន័យ​ថ្លៃ​ល្មើស​ច្បាប់​ចរាចរណ៍

ប្រភព៖ kqube

  • សម្ដេច​ហ៊ុន សែន ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព ទៅ​បង់​ប្រាក់​ពិន័យ​ថ្លៃ​ល្មើស​ច្បាប់​ចរាចរណ៍已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:កំសាន្ត
Tags: