ខ្មាន់​កាំភ្លើង​បិទ​មុខ​ ក្នុង​ប្រទេស​ អាល្លឺម៉ង់ ​ចាប់​មនុស្ស​ ៥០​ នាក់​ក្នុង​រោងកុន​ជា​ចំណាប់​ខ្មាំង​

បុរសបិទមុខម្នាក់ ប្រដាប់ដោយកាំភ្លើងវែង បានចាប់មនុស្សប្រមាណ ៥០ នាក់ ធ្វើជាចំណាប់ខ្មាំងក្នុងរោងភាពយន្តមួយកន្លែង នៅភាគខាងត្បូងទីក្រុង ហ្វ្រែងហ្វត (Frankfurt) រដ្ឋ ហេស៊ា (Hessia) ភាគខាងលិចប្រទេស អាល្លឺម៉ង់ ។ បនិ្តចក្រោយមក ប៉ូលិសពិសេស បានសម្រុកចូលទៅក្នុងរោងកុន និងបាញ់សម្លាប់ខ្មាន់កាំភ្លើងនោះ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ ហេស៊ា និយាយថា ប្រតិបត្តិការរបស់ប៉ូលិសពិសេស មិនបានធ្វើឲ្យជនស៊ីវិលរងរបួសឡើយ ។ ប៉ូលិសនៅមិនទាន់បញ្ជាក់អំពីអត្តសញ្ញាណខ្មាន់កាំភ្លើងនៅឡើយ ប៉ុន្តែបានសន្និដ្ឋានថាបុរសនោះអាចមានប្រវត្តិជាជីវពល ។
ទូរទស្សន៍ក្នុងស្រុកផ្សាយថា ខ្មាន់កាំភ្លើងបានចូលទៅក្នុងរោងភាពយន្ត គីណូប៉ូលិស (Kinopolis) ក្នុងទីប្រជុំជន វឺនហេម (Viernheim) រួចហើយបាញ់កាំភ្លើង ៤ គ្រាប់ ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់បានដឹងអំពីបំណងរបស់ខ្មាន់កាំភ្លើងនៅឡើយ ៕

ប្រភព៖ kqube

  • ខ្មាន់​កាំភ្លើង​បិទ​មុខ​ ក្នុង​ប្រទេស​ អាល្លឺម៉ង់ ​ចាប់​មនុស្ស​ ៥០​ នាក់​ក្នុង​រោងកុន​ជា​ចំណាប់​ខ្មាំង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:កំសាន្ត
Tags: