មាន​ធ្លាប់​ឆ្ងល់​អត់​ គេ​ដាក់​​​សញ្ញា​​ឆ្នូត​ៗ​លើ​ទំនិញ​ដើម្បី​អ្វី?

អ្នកមានចាប់អារម្មណ៍ថា ហេតុអ្វីលើទំនិញគេដាក់សញ្ញាឆ្នូតៗពណ៌ខ្មៅអ៊ីចឹង? តើគេដាក់ដើម្បីអ្វី? បើតាម Page របស់សភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថាសញ្ញាឆ្នូតៗពណ៌ខ្មៅនោះ គេហៅថា បាកូដ។

បាកូដជាទូទៅមានពណ៌ខ្មៅនិងផ្ទៃពណ៌ស សម្រាប់ដាក់លើទំនិញឬកេសផលិតផល។ បាកូដ មិនតម្រូវឲ្យមានការចងចាំទិន្នន័យនោះទេ។ ព័ត៌មានលម្អិតរបស់វា អាចចាប់បានដោយស្វ័យប្រវត្តិដោយម៉ាស៊ីនស្កេនបាកូដ និងកត់ត្រាក្នុងប្រព័ន្ធកុំព្យូទ័រ ឬប្រព័ន្ធទិន្នន័យ។

មាន​ធ្លាប់​ឆ្ងល់​អត់​ គេ​ដាក់​​​សញ្ញា​​ឆ្នូត​ៗ​លើ​ទំនិញ​ដើម្បី​អ្វី?

វាផ្ដល់នូវប្រយោជន៍ដូចជា៖

-បង្ហាញពីប្រភពដើមនៃផលិតផល

-កាត់បន្ថយកំហុសឆ្គង ពេលវេលា និងហានិភ័យក្នុងសង្វាក់ផលិតកម្ម

-លើកកម្ពស់ផលិតផលឲ្យមានការទទួលស្គាល់ជាលក្ខណៈស្តង់ដា

-ងាយស្រួលក្នុងការគ្រប់គ្រងស្តុក និងចែកចាយលក់នៅក្នុងទីផ្សារពិសេសផ្សារទំនើប

-ងាយស្រួលក្នុងការនាំចេញទៅក្រៅប្រទេស

-បង្កើនទំនាក់ទំនងរវាងក្រុមហ៊ុនមួយនិងក្រុមហ៊ុនដទៃទៀត

-បទដ្ឋានតែមួយសម្រាប់ដៃគូពាណិជ្ជកម្មទាំងអស់៕

ប្រភព៖ sabay

  • មាន​ធ្លាប់​ឆ្ងល់​អត់​ គេ​ដាក់​​​សញ្ញា​​ឆ្នូត​ៗ​លើ​ទំនិញ​ដើម្បី​អ្វី?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:កំសាន្ត
Tags: