កម្ពុជា​ចង់បាន​ផ្លូវ​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ខេត្តសៀមរាប​ទៅ​បាត់ដំបង​ និពន្ធដោយ : អ៊ីសា រ៉ហានី       June-24-2016, 11:30 am         3

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​ចង់បាន​ផ្លូវ​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ខេត្តសៀមរាប​ទៅ​បាត់ដំបង​រូបភាពពីហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន​សៀមរាប​៖ ចំពោះមុខ​អភិបាលខេត្ត​សៀមរាប និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃទី​២៣ មិថុនា លោក ស៊ុន ចាន់ថុល បាន​និយាយថា កម្ពុជា​កំពុង​សិក្សា​លើ​បំណង​ចង់បាន​ផ្លូវ​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ខេត្តសៀមរាប​ទៅ​ខេត្តបាត់ដំបង​។ សព្វថ្ងៃ​គេ​ត្រូវធ្វើ​ដំណើរ​ប្រហែល​១៨០​គីឡូម៉ែត្រ ឫ​មួយ​ជុំ ដើម្បី​ឆ្លងទៅ​ដល់​ខេត្តបាត់ដំបង​។​

​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​និយាយថា បើ​មាន​ផ្លូវ​មួយ​ខ្សែ​ត​ភ្ជាប់​ត្រង់​ពី​សៀមរាប ទៅ​បាត់ដំបង នោះគេ​អាច​កាត់បន្ថយ​ការធ្វើដំណើរ​ពី​១៨០ មក​ត្រឹម​៨០​ទៅ​១០០​គីឡូម៉ែត្រ​។ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោង​នេះ​កំពុង​សិក្សា និង​មានការ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា គម្រោង​នេះ​ជា​គម្រោង​អតិ​ភាព ហើយ​វា​នឹង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ដល់​ខេត្ត​ទាំងពីរ​។ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​ឆ្លងកាត់​ពី​សៀមរាប​ទៅ​បាត់ដំបង និង​ពី​បាត់ដំបង មក​សៀមរាប ដើម្បី​ទស្សនា​រមណីយដ្ឋាន​នានា​៕

​សូម​ស្តាប់​សំឡេង​លោក ស៊ុន ចាន់ថុល ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន នៅ​សាលា​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៣ មិថុនា​