មនុស្ស​សំខាន់​ម្នាក់​ដែល​មិន​អាច​បំភ្លេច​បាន

នេះ​ជា​រឿង​​ស្នេហា​​មួយ​រវាង​មនុស្ស​ពីរ​នាក់​ដែល​បាន​ ដាក់​ចិត្ត​ស្រលាញ់​គ្នា​រហូត​ដល់​ពួក​គេ​ទាំង​ពីរ​ដើរ​ដល់​ ផ្លូវ​ត្រូវ​បញ្ចប់​ស្នេហ៍​មួយ​នេះ​ រឿងរ៉ាវ​ទាំង​អស់​គឺ​មាន​ដូច​តទៅ​៖

 

ដំបូង​ពួក​យើង​ទាំង​ពីរ​គឺ​ជា​មនុស្ស​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​ ព្រោះ​តែ​ពួក​យើង​ទាំង​ពីរ​មិន​ដែល​ស្គាល់​គ្នា​ ​ហើយ​ក៏​មិន​ដែល​បាន​ជួប​គ្នា​ដែរ​។
ថ្ងៃ​មួយ​ពេល​ខ្ញុំ​កំពុង​លេង​ facebook​ គេ​ក៏​បាន​ Add មក​ខ្ញុំ។ ​ពេល​នោះ​អារម្មណ៍​ដូចជា​ធម្មតា ​រួច​ខ្ញុំ​ក៏​ Confirmគេ​។ ​គេ​ក៏​​បាន​ចូល​ទៅ​Comment​​​នៅ​លើ​រូប​របស់​ខ្ញុំ​ ពេល​នោះ​ខ្ញុំ​ក៏​ចាប់ផ្ដើម​ចាប់​អារម្មណ៍​លើ​គេ​ម្នាក់​នេះ​។
ថ្ងៃ​បន្ទាប់​ ខ្ញុំ​ក៏​បាន​ផ្ញើ​សារ​ទៅ​នាង​ ​នាង​ក៏​បាន​តប​សារ​មក​ខ្ញុំ​វិញ។​ អារម្មណ៍​ខ្ញុំ​ពេល​នោះ​ចាប់ផ្ដើម​គិត​ថា ​ដូចជា​មាន​ចិត្ត​លើ​គេ​ហើយ​។
ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​នាង​ នាង​ក៏​តប​សារ​មក​ខ្ញុំ​វិញ​ដូចជា​មនុស្ស​ដែល​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​តែ​ការ​ពិត​ពួក​យើង​ទើប​តែ​ស្គាល់​គ្នា​សោះ​។
និយាយ​ទៅ​ស្នេហា​មួយ​នេះ​គឺ​ការ​ចាប់ផ្ដើម​ស្រលាញ់​គ្នា​លឿន​ណាស់!​ រយៈពេល​មួយ​សប្ដាហ៍​សោះ​ ពួក​យើង​ក៏​បាន​ដាក់​ចិត្ត​ស្រលាញ់​គ្នា​។
ខ្ញុំ​នៅ​ចាំ​បាន​កន្លែង​ដែល​យើង​បាន​ជួប​គ្នា​ដំបូង​​ គឺ​នៅ​ KFC។ ពេល​នោះ​គឺ​ជា​ថ្ងៃ​ដែល​យើង​ទាំង​ពីរ​បាន​ជួប​គ្នា​ ហើយ​ក៏​ជា​ថ្ងៃ​ដែល​យើង​ទាំង​ពីរ​បាន​ឃើញ​មុខ​គ្នា​ផ្ទាល់​ដែរ​។
គ្រាន់​តែ​ពេល​ជួប​គ្នា​ដំបូង​ គេ​បាន​និយាយ​ថា​«បង! បង​គួរ​ឱ្យ​ស្រលាញ់​ណាស់!​»។ ខ្ញុំ​ក៏​បាន​តប​ទៅ​នាង​វិញ​ដែរ​ថា​«អូន​! អូន​ក៏​គួរ​ឱ្យ​ស្រលាញ់​ណាស់​ដែរ​!»។
ពេល​នោះ​ហើយ​គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​បាន​កាន់​ដៃ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ជា​លើក​ដំបូង​។ ពួក​យើង​ទាំង​ពីរ​ក៏​បាន​ដាក់​ចិត្ត​ ដាក់​កាយ​ថា​នឹង​ស្រលាញ់​គ្នា​រហូត​។
ពេល​ព្រឹក​ខ្ញុំ​តែងតែ​ផ្ញើ​សារ​ទៅ​នាង​ថា​ «Good Morning Kjrouk, get up nov?? have breakfast yet?? I love u hunii»។​
នៅ​ពេល​ព្រឹក​គឺ​ខ្ញុំ​ផ្ញើ​សារ​នេះ​ទៅ​នាង​រហូត​ នាង​ក៏​បាន​តប​មក​ខ្ញុំ​វិញ​ដែរ​ «Morning kmad. O get up hery lov pong reab tov sala. Love u too b ml»។
​នៅ​ពេល​យប់​ខ្ញុំ​តែងតែ​ផ្ញើ​សារ​ទៅ​នាង​ថា​«Good night I love u o ml sweet dream na. I love u I miss u only u that I need» ។ ពេល​ខ្លះ​គេ​តប​សារ​នឹង​ខ្ញុំ​ពេល​ខ្លះ​អត់​ព្រោះ​គេ​គេង​ចោល​ខ្ញុំ​រហូត​។

 

មនុស្ស​សំខាន់​ម្នាក់​ដែល​មិន​អាច​បំភ្លេច​បាន

(រូបតំណាង)

នៅ​ពេល​យប់​បើ​ខ្ញុំ​មិន​បាន​ឮ​សំឡេង​គេ​គឺ​ខ្ញុំ​គេង​មិន​លក់​សោះ!​ ប៉ុន្តែ​ឱ្យ​តែ​និយាយ​គ្នា​ គេ​គេង​ចោល​ខ្ញុំ​រហូត​។ គ្រាន់​តែ​អាន​សារ​របស់​នាង ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ពេញ​មួយ​ថ្ងៃ​ទៅ​ហើយ​។
មើល​ទៅ​ស្នេហា​មួយ​នេះ​ពិត​ជា​ផ្អែមល្ហែម​ណាស់ ពួក​យើង​ផ្ដល់​ភាព​ផ្អែមល្ហែម​ដល់​គ្នា​ ចំណាយ​ពេលវេលា​នៅ​ជាមួយ​គ្នា​ ទៅ​មើល​កុន​ជាមួយ​គ្នា​ ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​គ្នា​ និយាយ​ទៅ​គ្រប់​ពេល​ដែល​យើង​ទាំង​ពីរ​ទំនេរ ​គឺ​យើង​ផ្ដល់​ភាព​កក់​ក្ដៅ​ឱ្យ​គ្នា​។
អនុស្សាវរីយ៍​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​ ពេល​ដែល​ជិះ​ម៉ូតូ​ក្រោម​មេឃ​ភ្លៀង​វា​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​។ ប៉ុន្តែ​អ្វីៗ​មិន​ដូច​ពី​មុន​ទេ ​ព្រោះ​តែ​មាន​គេ​ចូល​ស្ដី​ដណ្ដឹង​នាង​ ធ្វើ​ឱ្យ​យើង​ទាំង​ពីរ​ត្រូវ​តែ​រើស​យក​ផ្លូវ​បែក​គ្នា​ ទោះ​បី​ជា​ចិត្ត​យើង​នៅ​ស្រលាញ់​គ្នា​ ក៏​មិន​អាច​បន្ត​ស្នេហ៍​មួយ​នេះ​ដែល​ព្រោះ​នាង​យល់​ព្រម​នឹង​គ្រួសារ​របស់​នាង​។
ចិត្ត​និង​បេះដូង​របស់​ខ្ញុំ​ស្ទើរ​តែ​ឈប់​ដំណើរ​ការ​ពេល​ឮ​ថា​គេ​ជិត​រៀបការ​ ទឹក​ភ្នែក​ក៏​ស្រក់​ចុះ​មក​ ហើយ​ការ​ឈឺចាប់​ក៏​ចាប់ផ្ដើម​កើត​មាន​ឡើង​។
គេ​សម្រេច​ចិត្ត​ធ្វើ​ដូចនេះ​ ប៉ុន្តែ​ចិត្ត​ដែល​គេ​មាន​គឺ​នៅតែ​ស្រលាញ់​ខ្ញុំ​ ប៉ុន្តែ​គេ​គ្មាន​ជម្រើស​ព្រោះ​តែ​ខ្ញុំ​គ្មាន​ការងារ​ធ្វើ​ មិន​ទាន់​បាន​បញ្ចប់​ការ​សិក្សា​។
ហើយ​ម្យ៉ាង​វិញ​ទៀត​អ្នក​ដែល​ចូល​ស្ដី​ដណ្ដឹង​គេ​ ក៏​ជា​សង្សារ​ចាស់​របស់​គេ​ទៀត​ គ្រួសារ​ស្គាល់​គ្នា​អ៊ីចឹង​មាន​តែ​ស្រប​តាម​ ខ្ញុំ​យល់​ពី​មូលហេតុ​នេះ​ ខ្ញុំ​ក៏​មិន​ខឹង​នឹង​គេ​ដែរ​ ព្រោះ​ខ្ញុំ​មិន​មាន​អ្វី​ដូច​ដែល​យើង​ចង់​បាន​ទេ​។
ធ្វើ​ម្ដេច​បើ​វា​ទៅ​ជា​បែប​នេះ​ទៅ​ហើយ​មាន​តែ​កាត់​ចិត្ត​ ទោះ​បី​តស៊ូ​ទៀត​ក៏​គ្មាន​លទ្ធផល​ល្អ​ដែរ​។ បង​គ្មាន​អ្វី​ក្រៅ​ពី​ជូនពរ​អូន​ រស់​ឱ្យ​មាន​ក្ដី​សុខ​ទៅ​ថ្ងៃ​មុខ​ណា​ ពី​មនុស្ស​ប្រុស​ម្នាក់​ដែល​អូន​ស្រលាញ់​ (Kmad)។
ស្នេហា​គឺ​កើត​ចេញ​ពី​ចិត្ត​ដែល​ស្រលាញ់​ ប៉ុន្តែ​សម្ពាធ​គ្រួសារ​ក៏​អាច​ធ្វើ​ឱ្យ​ស្នេហា​បញ្ចប់​ទៅ​ទាំង​ឈឺចាប់​ក៏​មាន​ដែរ​។ គ្មាន​នរណា​ខុស​ ហើយ​ក៏​គ្មាន​នរណា​ត្រូវ​ដែរ! ដែល​សំខាន់​ ត្រូវ​ចេះ​ធ្វើ​ចិត្ត​ទើប​វា​ជា​ការ​ល្អ​។
តើ​ការ​ចាក​ចេញ​ទាំង​ចិត្ត​នៅ​ស្រលាញ់​គ្នា​វា​ពិបាក​ទ្រាំ​យ៉ាង​ណា​?​ តើ​រឿង​មួយ​នេះ​នរណា​គួរ​តែ​ជា​អ្នក​ចាកចេញ​?

 

ទោះ​ក្លាយ​ជា​គូដណ្ដឹង ក៏​មិន​ប្រាកដ​ថាគេនឹងស្រឡាញ់​យើងដែរ…

អត្ថបទ៖ Pig King

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា