Fans អេស្ប៉ាញ​​ ចង់​ឲ្យ​ Iniesta ​​ជា​អ្នក​ទាត់​ប៉េណាល់ទី​លើក​​ក្រោយ

ក្រោយ​​ Sergio Ramos ប្រធាន​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​បាន​សម្រេច​ អំឡុង​ការ​​ប្រកួត​ចាញ់​ក្រូអាត ២-១ ​​​កាល​​​ពី​ថ្ងៃ​ពុធ​​ អ្នកគាំទ្រ​អេស្ប៉ាញ​ជា​ច្រើន​ ចង់​ឲ្យ​ខ្សែ​បម្រើ​ Andres Iniesta ​ជា​អ្នក​​រ៉ាប់រង​តួនាទី​នេះ​ជំនួស​​វិញ នៅ​ឱកាស​ក្រោយៗ​ទៀត។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​​លើ​វិបសាយ​អេស្ប៉ាញ​មួយ។

 

Fans អេស្ប៉ាញ​​ ចង់​ឲ្យ​ Iniesta ​​ជា​អ្នក​ទាត់​ប៉េណាល់ទី​លើក​​ក្រោយ

Sergio Ramos ប្រធាន​ក្រុម​​អេស្ប៉ាញ

 

បើ​តាម​ការ​ស្ទង់​មតិ​លើ​វិបសាយ​ Marca បាន​ឲ្យ​ដឹង​ថា អ្នកគាំទ្រ​អេស្ប៉ាញ ​​បាន​បោះ​ឆ្នោត​ឲ្យ​ខ្សែ​បម្រើ​ក្រុម​ FC Barcelona (Iniesta) ជា​អ្នក​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ សម្រាប់​ក្រុម​អេស្ប៉ាញ​នៅ​លើក​​ក្រោយ មាន​ចំនួន​៤០,៥២% ខណៈ​ដែល​ Cesc Fabregas របស់​ក្រុម​ Chelsea នៅ​​លេខ​រៀង​ទី​២ បាន​១៨,៥៤%។ រីឯ​ខ្សែ​ការពារ​ Ramos របស់​ក្រុម​ Real Madrid ​បាន​​​ត្រឹម​៩,៨៤% ប៉ុណ្ណោះ។

 

Fans អេស្ប៉ាញ​​ ចង់​ឲ្យ​ Iniesta ​​ជា​អ្នក​ទាត់​ប៉េណាល់ទី​លើក​​ក្រោយ

Andres Iniesta ខ្សែ​បម្រើ​ឆ្នើម​អេស្ប៉ាញ

 

​Ramos​ ​ស៊ុត​អត់​ចូល​​បាល់​ពិន័យ​១១​ម៉ែត្រ ទល់​នឹង​ក្រូអាត​ ពិត​ជា​ប៉ះ​ពាល់​ខ្លាំង ដែល​​ជា​លទ្ធផល​ធ្វើ​ឲ្យ​អេស្ប៉ាញ​ ត្រូវ​ប៉ះ​អ៊ីតាលី ដែល​ជា​​​គូ​ប្រកួត​ដ៏​តាន​តឹង​នៅ​វគ្គ​១៦​ក្រុម។

 

ចំណែក​​ខ្សែ​បម្រើ​ឆ្នើម​ (Playmaker) ​Iniesta ធ្លាប់​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​អេស្ប៉ាញ​លើក​ចុង​ក្រោយ កាល​ខែ​កញ្ញា ឆ្នាំ​២០១៥ ​ពេល​ប៉ះ​ស្លូវ៉ាគី ​ហើយ​ពេល​នោះ​ កីឡាករ​​​វ័យ​​៣២​ឆ្នាំ​រូប​នេះ ស៊ុត​បញ្ចូល​ទី​ដាច់​ចង្កេះ​អ្នកចាំទី​បាន​យ៉ាង​ល្អ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ marca