លោក កឹម សុខា បញ្ជាក់​ពី​ការវិវត្ដន៍​នយោបាយ​ចុងក្រោយ និង​ផែនការ​ចំពោះមុខ​សម្រាប់​កិច្ចការ​២​យ៉ាង​

​នៅ​ទីស្នាក់ការ​កណ្ដាល​គណបកស​ង្គ្រោះ​ជាតិ នា​រសៀល​ម្សិលមិញ​នេះ លោក សម រង្ស៊ី និង លោក កឹម សុខា ក្នុងនាម​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ដឹកនាំ​អង្គប្រជុំ ប្រធាន​-​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិ​ប​ត្ដិគ​ណ​បក្ស រួមទាំង​ប្រធាន​-​អនុប្រធាន​ក្រុមការងារ​គណបក្ស ទាំង​២៥​រាជធានី​-​ខេត្ត និង​ចលនា​ស្ដ្រី​គណបក្ស​។​

នៅក្នុង​អង្គប្រជុំ​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ជម្រាបជូន​អំពី​៖ ការវិវត្ដន៍​នយោបាយ​ចុងក្រោយ និង​ផែនការ​ចំពោះមុខ​សម្រាប់​កិច្ចការ ២​យ៉ាង​គឺ​៖ ទី​១-​ការតស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​ប្រឆាំងនឹង​ការរំលោភ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ រំលោភ​លើ​អភ័យឯកសិទ្ធិ​អ្នកតំណាងរាស្ដ្រ និង​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​២-​ការងារ​មូលដ្ឋាន​គឺ ត្រៀមខ្លួន​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិ​ប​ត្ដិគ​ណ​បក្ស និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្មីៗ​នេះ​ក៏បាន​ធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីអំពី​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ​ផងដែរ​។ លោក យឹម សុវណ្ណ បានបញ្ជាក់​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​៖​ទី​១-​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ស្ថានការណ៍​នយោបាយ​កំពុងមាន​វិបត្ដិ ទី​២-​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ដធ្វើ​ញ​ត្ដិ យកទៅ​ថ្វាយ​ព្រះមហាក្សត្រ  ទី​៣-​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឆន្ទៈ​នយោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា និង​ទី​៤-​គណបក្ស​សង្គ្រោះ​ជាតិ​បន្ដ​ការតស៊ូ​លើផ្លូវ​៣៖ ការចរចា សហគមន៍​អន្ដរជាតិ និង​កម្លាំង​មហាជន​។​

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា យុទ្ធនា​ការដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​តស៊ូ​ដើម្បី​យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ កំពុង​ទទួល​ការគាំទ្រ​ពី​សហគមន៍ជាតិ និង​អន្តរជាតិ​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា​គណ​បក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ការតស៊ូ​ដោយ​អហិង្សា​រហូត​ទាល់តែ​ស្ថានការណ៍​នយោបាយ​មាន​ភាពប្រក្រតី​ឡើងវិញ​៕

13533105_1388664737817488_2164632223679840128_n13528860_1388664741150821_4341198222084963883_n​    ​