សិក្ខា​សាលា​ស្តី​អំពី​”​កិច្ច​គាំពារ​សង្គម​ ការ​ធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ ជំងឺ​វិជ្ជាជីវៈ​ និង​ការថែទាំ​សុខភាព សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​សេវា​កម្សាន្ត​”

សិក្ខា​សាលា​ស្តី​អំពី​”​កិច្ច​គាំពារ​សង្គម​ ការ​ធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ ជំងឺ​វិជ្ជាជីវៈ​ និង​ការថែទាំ​សុខភាព សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​សេវា​កម្សាន្ត​”ភ្នំពេញ​ ៖​ សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ បាន​រៀបចំ​សិក្ខាសាលា​ស្តីអំពី​”​កិច្ច​គាំពារ​សង្គម ការធានារ៉ាប់រង គ្រោះថ្នាក់​ការងារ ជំងឺ​វិជ្ជាជីវៈ និង​ការថែទាំ​សុខភាព​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​សេវា​កម្សាន្ត​”។

សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់ដឹង​របស់​កម្មករ​សេវា​កម្សាន្ត​អំពី​កិច្ច​គាំពារ​សង្គម គ្រោះថ្នាក់​ការងារ​ជំងឺ​វិជ្ជាជីវៈ និង​ការថែទាំ​សុខភាព ក៏ដូចជា​ដើម្បី​សិក្សា​អំពី​បញ្ហា​ប្រឈម​របស់​កម្មករ​សេវា​កម្សាន្ត ក្នុង​ការ​ទទួល​បាន​កិច្ច​គាំពារ​សង្គម​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​បញ្ហា​ប្រឈម​នានា​របស់​កម្មករ​ទូទៅ និង​បញ្ហា​ប្រឈម​របស់​កម្មករ​និយោជិត​ក្នុង​ការ​ទទួល​បាន​កិច្ច​គាំពារ​សង្គម ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការចុះបញ្ជី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​សម្រាប់​កម្មករ​សេវា​កម្សាន្ត​និង​សហគ្រាស​នានា៕
សិក្ខា​សាលា​ស្តី​អំពី​”​កិច្ច​គាំពារ​សង្គម​ ការ​ធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ ជំងឺ​វិជ្ជាជីវៈ​ និង​ការថែទាំ​សុខភាព សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​សេវា​កម្សាន្ត​”