ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ចិន Hisense ជួលនារីស៊ិកស៊ីជាច្រើន ដើម្បីប្រាប់ឲ្យទស្សនា Euro ឆ្នាំ២០១៦

ក្រៅពីម៉ាក ឬក្រុមហ៊ុនល្បីៗជាច្រើនក្នុងពិភពលោកដូចជា McDonalds, Coca-Cola និងក្រុមហ៊ុន Nike ជាដើម លោកអ្នកប្រហែលជាបានកត់សម្គាល់ឃើញម៉ាកដែលមិនមានភាពល្បីល្បាញមួយនៅលបរដាក្នុងការប្រកួតកីឡាបាល់ទាត់នៅប្រទេសបារាំង ហើយឈ្មោះក្រុមហ៊ុនគឺនោះ Hisense ដែលជាក្រុមហ៊ុនអេឡិចត្រូនិកយក្សដែលបានចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នៅឆ្នាំនេះ។

hisense_soccer_girl_12

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hisense បានធ្វើការផ្សព្វផ្សាយផលិតផលរបស់ខ្លួនតាមរយៈការជួលនារីដ៏ស្រស់ស្អាត និងស៊ិកស៊ីមួយក្រុមដើម្បីធ្វើជាក្រុម Cheerleader សម្រាប់ការប្រកួតនេះ និងក្រុមហ៊ុនរបស់ពួកគេ។ ក្រុមនារីទាំងអស់ បានធ្វើដំណើរទីប្រទេសចិន ទៅកាន់ប្រទេសបារាំង ដើម្បីថតរូបស៊ិកស៊ីជាច្រើនសម្រាប់ការធ្វើការផ្សព្វផ្សាយឲ្យចូលរួមទស្សនាការប្រកួត EURO ឆ្នាំ២០១៦ ក៏ដូចជាផលិតផលរបស់ក្រុមហ៊ុន Hisense។

hisense_soccer_girl_11

នាង Tan Liang ដែលជានារីស្រស់ស្អាតម្នាក់ក្នុងក្រុមនារីរបស់ក្រុមហ៊ុន Hisense បានបង្ហោះសំបុត្រចូលរួមទស្សនាការប្រកួតនៅលើបណ្តាញសង្គម ដោយសរសេរថា៖ «គ្រាន់តែសរសេរមកខ្ញុំមួយឃ្លាប៉ុណ្ណោះដើម្បីបង្ហាញថា អ្នកនឹងទស្សនាការប្រកួត Euro ឆ្នាំ២០១៦ នោះអ្នកនឹងទទួលបានសំបុត្រដោយឥតគិតថ្លៃ»៕

hisense_soccer_girl_10
hisense_soccer_girl_9
hisense_soccer_girl_6
hisense_soccer_girl_4]
hisense_soccer_girl_3
hisense_soccer_girl_2
hisense_soccer_girl_1