ទី​ផ្សារ​ពិភព​លោក​​​ច្របូក​ច្របល់​​ ក្រោយ​អង់គ្លេស​​បោះ​ឆ្នោត​​​​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី​ EU

តាម​​ការ​ចុះ​ផ្សាយ​របស់​ Business Insider ទី​ផ្សារ​​​ហិរញ្ញវត្ថុ​​ពិភព​លោក​​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​​វឹកវរ​​ស្រប​ពេល​ប្រទេស​អង់គ្លេស​​​កំពុង​​ធ្វើ​​​​​ប្រជាមតិ​​​បោះ​ឆ្នោត​ផ្ដាច់​ខ្លួន​​​ចេញ​ពី​សហគមន៍​អឺរ៉ុប។

 

ទី​ផ្សារ​ពិភព​លោក​​​ច្របូក​ច្របល់​​ ក្រោយ​អង់គ្លេស​​បោះ​ឆ្នោត​​​​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី​ EU

 

មក​ទល់​ពេល​នេះ​ទី​ផ្សារ​ភាគ​ហ៊ុន​ជុំ​វិញ​ពិភព​លោក​ធ្លាក់​ចុះ​​យ៉ាង​គំហុក ​ដោយ​តម្លៃ​លុយ​ផោន​របស់​អង់គ្លេស​​​កំពុង​ធ្លាក់​​ចុះ​យ៉ាង​ខ្លាំង​ធៀប​នឹង​រូបិយប័ណ្ណ​បរទេស​ផ្សេង​ៗ​ទៀត ដោយ​បាន​ធ្លាក់​​​ទៅ​តម្លៃ​ទាប​បំផុត​​​ក្នុង​រយៈ​ពេល​៣១​ឆ្នាំ​​​​។ នេះ​បើ​​តាម​សារព័ត៌មាន CNN។

 

តាម​ការ​ព្យាករណ៍​​របស់​សារព័ត៌មាន​​​ជា​ច្រើន​​នៅ​លើ​ពិភព​លោក​ ក្នុង​នោះ​​មាន​ទាំង​សារព័ត៌មាន​អង់គ្លេស​​ BBC ​បាន​ឲ្យ​ដឹង​ថា ​លទ្ធផល​បោះ​ឆ្នោត​​ឲ្យ​ប្រទេស​អង់គ្លេស​​ចាក​ចេញ​ពី​សហគមន៍​អឺរ៉ុប​នឹង​ទទួល​ជ័យ​ជម្នះ ដោយ​យោង​តាម​ទិន្នន័យ​​បណ្ដោះ​អាសន្ន ដោយ​ប្រជាពលរដ្ឋជាង ៥២%បានបោះឆ្នោតគាំទ្រ ខណៈ ៤៨%​ចង់​បន្ត​នៅ​ជា​សមាជិក​របស់សហគម​អឺរ៉ុប ៕

 

 

ទី​ផ្សារ​ពិភព​លោក​​​ច្របូក​ច្របល់​​ ក្រោយ​អង់គ្លេស​​បោះ​ឆ្នោត​​​​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី​ EU

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, CNN, Businessinsider​​​​​​​​​​​​