Euro 2016 ត្រៀមឈានទៅវគ្គ16ក្រុមចុងសប្តាហ៍នេះ

ក្រោយពីការបញ្ចប់ការប្រកួតដ៏ស្វិតស្វាញ និងរំភើបនៅតាមពូលនីមួយៗ ទីបំផុត យុទ្ធនាការ Euro បានរកឃើញក្រុមទាំង16ប្រកួតដែលនឹងត្រូវធ្វើការប្រជែងគ្នាចាប់ពីចុងសប្តាហ៍នេះទៅ។ក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់ បានបង្កើតភាពអស្ចារ្យតាមរយៈការផ្តួលក្រុមជម្រើសជាតិអ៊ីតាលី 1-0 ក្នុងការប្រកួតចុងក្រោយនៃពូល E ដើម្បីចូលរួមក្នុងក្រុមឈរលេខ3 ដែលមានពិន្ទុខ្ពស់ជាងគេដើម្បីទៅវគ្គបន្ត។ បច្ចុប្បន្ន អៀរឡង់ នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះបារាំង ក្នុងវគ្គ16ក្រុមចុងក្រោយ នាចុងសប្តាហ៍នេះ។

ដោយឡែក ការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ជាងគេក្នុងវគ្គ16ក្រុមចុងក្រោយ គឺការជួបគ្នារវាងក្រុមម្ចាស់ជើងឯកអេស្ប៉ាញ និងម្ចាស់ជើងឯករងអ៊ីតាលី ក្រោយពីអេស្ប៉ាញ បានចាញ់ 2-1 ពេលជួបជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងការប្រកួតចុងក្រោយនៃពូលរបស់ពួកគេ។ ស្របពេលជាមួយគ្នានេះ ក្រុមមកពីចក្រភពអង់គ្លេសតែមួយ វេលស៍ និងអៀរឡង់ខាងជើង នឹងត្រូវជួបគ្នាក្នុងវគ្គ16ក្រុមចុងក្រោយនៃយុទ្ធនាការ Euro 2016 ដើម្បីកាត់សេចក្តីថា តើក្រុមណានឹងឈានទៅវគ្គ8ក្រុមចុងក្រោយ។

ជាមួយនឹងកម្មវិធីប្រកួតទាំងនេះ វគ្គ16ក្រុម ត្រូវបានរំពឹងទុកថា នឹងផ្តល់ភាពរំភើបកាន់តែខ្លាំងនៅចុងសប្តាហ៍នេះ។ ដើម្បីធ្វើការព្យាករ និងការដាក់ ភ្នាល់របស់លោកអ្នក ក៏ដូចជាត្រួតពិនិត្យរាល់ទីផ្សារទាំងអស់ សូមចូលទៅកាន់ ដែលជាវេបសាយកម្សានអនឡាញនាំមុខគេជានិច្ច។

  • កម្មវិធីប្រកួតវគ្គ16ក្រុមចុងក្រោយ
  • Switzerland v Poland – ថ្ងៃទី25 ខែមិថុនា ម៉ោង 8យប់
  • Wales v Northern Ireland – ថ្ងៃទី25 ខែមិថុនា ម៉ោង 11យប់
  • Croatia v Portugal – ថ្ងៃទី26 ខែមិថុនា ម៉ោង 2ភ្លឺ
  • France v Republic of Ireland – ថ្ងៃទី26 ខែមិថុនា ម៉ោង 8យប់
  • Germany v Slovakia – ថ្ងៃទី26 ខែមិថុនា ម៉ោង 11យប់
  • Hungary v Belgium – ថ្ងៃទី27 ខែមិថុនា ម៉ោង 2ភ្លឺ
  • Italy v Spain – ថ្ងៃទី27 ខែមិថុនា ម៉ោង 11យប់
  • England v Iceland – ថ្ងៃទី28 ខែមិថុនា ម៉ោង 2ភ្លឺ
  • Euro 2016 ត្រៀមឈានទៅវគ្គ16ក្រុមចុងសប្តាហ៍នេះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:កីឡា
Tags: