ប្រកាស​បើក​ការ​ប្រកួត​កីឡា​ឧត្ដម​សិក្សា និង​មធ្យម​សិក្សា ​ទូទាំង​ប្រទេស​ឆ្នាំ​២០១៦

​កម្ម​វិធី​ប្រកួត​កីឡា​​ឧត្ដម​សិក្សា និង​មធ្យម​​សិក្សា​​​ទូទាំង​ប្រទេស​ បាន​ប្រកាស​បើក​ការ​ប្រកួត​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៤​ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

 

ប្រកាស​បើក​ការ​ប្រកួត​កីឡា​ឧត្ដម​សិក្សា និង​មធ្យម​សិក្សា ​ទូទាំង​ប្រទេស​ឆ្នាំ​២០១៦លោក ដួង មាស​ចំរើន កណ្ដាល លោក​ វាត់ ចំរើន ស្ដាំ

 

​លោក ឌួង មាស​ចំរើន ប្រធាន​នាយកដ្ឋាន​​កីឡា​សិស្ស​ និស្សិត​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​ឧត្ដម​សិក្សា និង​មធ្យម​សិក្សា​មាន​​គ្រឹះស្ថាន​ចំនួន ២៣​ចូល​រួម និង​មាន​កីឡាករ- កីឡា​ការិនី​សរុប ​៩៨៧​នាក់​​ក្នុង​នោះ​កីឡា​ការិនី ១៥៥​នាក់​។ នា​ឆ្នាំ​២០១៦ ​​ការ​ប្រកួត​​មាន​ចំនួន​​ ៦​ប្រភេទ​កីឡា​​​ ​បាល់ទាត់, បាល់​បោះ , បាល់​ទះ, អត្តពលកម្ម​, ​វាយ​កូន​ឃ្លី​លើ​តុ និង​ប៉េតង់។ ​

 

​​ប្រធាន​នាយក​កីឡា​រូប​នេះ​បន្ថែម​ថា ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​មាន​ចំនួន ២៣១​នាក់។ គ្រប់​ប្រភេទ​កីឡា នឹង​ធ្វើ​ការ​ប្រកួត​​លើ​ទីលាន​ ៤​​កន្លែង​​គឺ​ ទីលាន​​វិទ្យាស្ថាន​ជាតិ​អប់​រំ​​កាយ និង​កីឡា, ​កីឡដ្ឋាន​វេស្ទើន​,​ ពហុ​កីឡដ្ឋាន​ជាតិ និង​វិទ្យាល័យ​ច្បារ​​អំពៅ។

 

​បន្ថែម​លើ​​ពី​នេះ​ឯកឧត្តម​ វ៉ាត់ ចំរើន អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​​បញ្ញាក់​ថា ការ​ប្រកួត​កីឡា​​​កម្រិត​ឧត្ដម​សិក្សា​ និង​​មធ្យម​សិក្សា​ គ្រោង​ដាក់​បន្ថែម​​ប្រភេទ​កីឡា​ឲ្យ​បាន​​កាន់​តែ​ច្រើន​ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​​ការ​ប្រកួត​កីឡា​សិស្ស-​និស្សិត​​ ជា​​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ស៊ីហ្គេម ឆ្នាំ​២០២៣។

 

លោក​បន្ថែម​ថា មុន​ដល់​ឆ្នាំ​២០២៣ ការ​ប្រកួត​ប្រភេទ​កីឡា​​​កម្រិត​ឧត្ដម​សិក្សា និង​មធ្យម​សិក្សា​​ នឹង​មាន​ប្រភេទ​កីឡា​ចន្លោះ​ពី ៣០​ទៅ​ ៣៥​ប្រភេទ​ដាក់​ឲ្យ​សិស្ស​-​និស្សិត​ទូទាំង​ប្រទេស​ប្រកួត ដែល​គ្រោង​ធ្វើ​ឲ្យ​ដូច​ទៅ​ហ្នឹង National Games។

 

​កាល​ពី​ឆ្នាំ​កន្លង​ទៅ​​ការ​ប្រកួត​កីឡា​ឧត្ដម​សិក្សា និង​មធ្យម​សិក្សា​​មាន​ប្រភេទ​កីឡា​តែ ៤​ប្រភេទ​​ប៉ុណ្ណោះ​គឺ ​​បាល់​ទាត់, បាល់​ទះ​, បាល់​បោះ និង​អត្តពលកម្ម។ ដោយ​ឡែក​ឆ្នាំ​នេះ​បន្ថែម​ចំនួន​ពីរ​ប្រភេទ​កីឡា​​​​ទៀត​គឺ ​វាយ​កូន​ឃ្លី​លើ​តុ និង​ប៉េតង់។

 

​​កម្ម​​វិធី​ប្រកួត​កីឡា​ឧត្ដម​សិក្សា និង​មធ្យម​សិក្សា​ នឹង​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី៨ ខែ​កក្កដា​ ឆ្នាំ​២០១៦៕

 

ប្រកាស​បើក​ការ​ប្រកួត​កីឡា​ឧត្ដម​សិក្សា និង​មធ្យម​សិក្សា ​ទូទាំង​ប្រទេស​ឆ្នាំ​២០១៦

 

ប្រកាស​បើក​ការ​ប្រកួត​កីឡា​ឧត្ដម​សិក្សា និង​មធ្យម​សិក្សា ​ទូទាំង​ប្រទេស​ឆ្នាំ​២០១៦

 

ប្រកាស​បើក​ការ​ប្រកួត​កីឡា​ឧត្ដម​សិក្សា និង​មធ្យម​សិក្សា ​ទូទាំង​ប្រទេស​ឆ្នាំ​២០១៦

 

ប្រកាស​បើក​ការ​ប្រកួត​កីឡា​ឧត្ដម​សិក្សា និង​មធ្យម​សិក្សា ​ទូទាំង​ប្រទេស​ឆ្នាំ​២០១៦

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​