ប្រិមប្រិយ ទ័ល​តម្រិះ​ពោល​ពាក្យ​អហោសិកម្ម​

6 Videos


ប្រិមប្រិយ ជាតារាកំប្លែងស្រីល្បីមួយរូប ដែលធ្លាប់តែលេងទឹកមុខកាយវិការក្រមិចក្រមើម និង ពូកែវោហារស័ព្ទពាក្យសម្តីមិនចេះរីងស្ងួតនៅលើឆាក ប៉ុន្តែពេលនេះតារាកំប្លែងរូបនេះ បែរជាបញ្ចេញអារម្មណ៍ពុំសូវសប្បាយចិត្ត ដោយសារតែកំពុងជួបនឹងវិបត្តិអ្វីមួយពិបាកនឹងដោះស្រាយរហូតដល់ព្រលយពាក្យអហោសិកម្មដើម្បីបន្ធូរអារម្មណ៍តានតឹង ។

P9

ក្នុងពេលនេះដែរ តារាកំប្លែង ប្រិមប្រិយ បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុក បញ្ចេញអារម្មណ៍ពិតរបស់ខ្លួនហាក់មានការអស់ជំនឿទុកចិត្តលើបុរសម្នាក់ដែលនាងធ្លាប់តែផ្តល់សេចក្តីទុកចិត្តទាំងស្រុង រហូតដល់ហ៊ានឱ្យខ្ចីរថយន្តផ្ទាល់ខ្លួនយកទៅលក់ ដើម្បីយកថវិកាទៅដោះស្រាយការរកស៊ីរបស់គេថែមទៀតផង ប៉ុន្តែអ្វីៗដែលនឹកស្មានមិនដល់នោះ បុរសម្នាក់នោះបែរជាមើលមិនឃើញពីភក្តីភាពរបស់នាងនោះឡើយ ហើយធ្វើឱ្យនាងលែងមានទំនុកចិត្តតទៅទៀត អស់ពាក្យនឹងថ្លែងមានតែអហោសិកម្មឱ្យគេតែប៉ុណ្ណោះ ។

ប្រិមប្រិយ ទ័ល​តម្រិះ​ពោល​ពាក្យ​អហោសិកម្ម​

ទោះបីជាតារាកំប្លែង ប្រិមប្រិយ បញ្ចេញសាររៀបរាប់ដ៏វែងអន្លាយយ៉ាងណា ក៏នាងមិនបានបង្ហាញឈ្មោះ បុរសដែលបានធ្វើឱ្យនាងមានការខកចិត្តនាពេលកន្លងមក នោះឱ្យទស្សនិកជនបានស្គាល់នោះដែរ ជាមួយគ្នានេះដែរ យើងក៏បានព្យាយាមសុំការបកស្រាយបំភ្លឺទាក់ទងនឹងរឿងនេះ ប៉ុន្តែមិនអាចទំនាក់ទំនងបាន ។

ប្រិមប្រិយ ទ័ល​តម្រិះ​ពោល​ពាក្យ​អហោសិកម្ម​

នេះជាសាររបស់ ប្រិមប្រិយ ដែលសរសេរក្នុងបំណងអហោសិកម្មដល់បុរសម្នាក់លើទំព័រហ្វេសប៊ុក ៖ «តាំងពីចាប់ផ្តើមស្គាល់គ្នារហូតមកដល់ពេលនេះ ខ្ញុំមិនដែលចង់បានអ្វីពីលោកឡើយ ហើយក៏មិនដែលទៅធ្វើអ្វីឱ្យពិបាកដល់លោកដែរ ប៉ុន្មានឆ្នាំមកនេះដែលខ្ញុំតែងតែជួយលោករហូតមក ក៏ព្រោះតែខ្ញុំគិតថាមនុស្សកើតមកជាប្រយោជន៍សម្រាប់ជួយគ្នាទៅវិញទៅមក នេះក៏មិនមែនជាលើកទីមួយនោះទេដែលលោកបានធ្វើបាបខ្ញុំ ហើយខ្ញុំក៏ដឹងច្បាស់ថាលោកជាមនុស្សបែបណា តែខ្ញុំតែងតែប្រាប់ខ្លួនឯងថា ( ឈ្នះមនុស្សអាក្រក់ដោយអំពើល្អ ) (ឈ្នះមនុស្សភូតភរដោយពាក្យសច្ចៈ ) តែចំពោះលោក ខ្ញុំមិនដឹងថាត្រូវធ្វើល្អដល់កម្រិតណាទើបលោកអាចមានភាពជាមនុស្សនៅក្នុងខ្លួនខ្លះ សូម្បីតែរថយន្តផ្ទាល់ខ្លួនរបស់ខ្ញុំក៏ខ្ញុំសុខចិត្តឱ្យលោកខ្ចីយកទៅលក់ដើម្បីដោះស្រាយបញ្ហារកស៊ីរបស់លោក ព្រមទាំងលុយមួយចំនួនទៀតដែលលោកបានខ្ចីខ្ញុំ វាពិតជាច្រើនណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំជាអ្នកក្រីក្រត្រូវទទួលបន្ទុកមើលថែរក្សាអ្នកម្តាយដែលមានជំងឺប្រចាំខ្លួននឹងផ្គត់ផ្គង់ការរៀនសូត្ររបស់កូនថែមទៀតផង ខ្ញុំគ្រាន់តែចង់ប្រាប់លោកថាមនុស្សកើតមកបាតដៃទទេស្លាប់ទៅវិញក៏បាតដៃទទេដូចគ្នាដូច្នេះសូមលោកកុំលោភលន់ខ្លាំងពេក សម្រាប់ខ្ញុំ ផ្ទះ លុយ ឡាន គ្រាន់តែជាទ្រព្យសម្បត្តិក្រៅខ្លួនតែប៉ុណ្ណោះ តែអ្វីដែលសំខាន់នោះគឺ ការស្រឡាញ់ ការរាប់អាន ភាពស្មោះត្រង់ នឹងការផ្តល់តម្លៃជូនមនុស្សដូចគ្នាទៅវិញទៅមក ទើបជាភាពសំខាន់ដែលខ្ញុំត្រូវការ បើសិនជាជាតិមុនខ្ញុំមានជំពាក់កម្មលោកសូមឱ្យយើងរួចគ្នាទៅចុះ តែបើសិនជាខ្ញុំមិនបានជំពាក់កម្មលោកនោះទេ ខ្ញុំក៏សូមអោយចប់ត្រឹមជាតិនេះដែរ ខ្ញុំសូម អហោសិកម្មឱ្យលោកគ្រប់យ៉ាង បើទោះបីជាលោកមិនទាន់ស្លាប់ក៏ដោយ» ៕ ប្រមាញ់តួ

ប្រិមប្រិយ ទ័ល​តម្រិះ​ពោល​ពាក្យ​អហោសិកម្ម​
ប្រិមប្រិយ ទ័ល​តម្រិះ​ពោល​ពាក្យ​អហោសិកម្ម​
ប្រិមប្រិយ ទ័ល​តម្រិះ​ពោល​ពាក្យ​អហោសិកម្ម​
ប្រិមប្រិយ ទ័ល​តម្រិះ​ពោល​ពាក្យ​អហោសិកម្ម​
ប្រិមប្រិយ ទ័ល​តម្រិះ​ពោល​ពាក្យ​អហោសិកម្ម​
ប្រិមប្រិយ ទ័ល​តម្រិះ​ពោល​ពាក្យ​អហោសិកម្ម​
ប្រិមប្រិយ ទ័ល​តម្រិះ​ពោល​ពាក្យ​អហោសិកម្ម​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត