ផ្ទុះ​រឿងអាស្រូវ​តួឯក​ស្រី​កូរ៉េ Kim Min Hee យកប្តី​គេ​ ?

6 Videos


ព័ត៌មានដ៏រញ្ជួយនៅក្នុងមជ្ឈដ្ឋានសិល្បៈកូរ៉េខាងត្បូង ដោយសាររឿងរ៉ាវអាស្រូវពេកក្រៃ របស់តារាឯកស្រីឈ្មោះ គីម មីនហ៊ី (Kim Min Hee) ក្នុងរឿងភាគ «Love Marriage » ជាអ្នកទី ៣ ទាញយកបេះដូងលោក ហុង សាងស៊ូ អ្នកគ្រប់គ្រងភាពយន្ត អារត៍ មានអាយុស្មើនឹងឪពុក ធ្វើឱ្យគ្រួសាររបស់លោក ហុង ដែលមានសម្ព័ន្ធមេត្រីជាមួយភរិយាអស់រយៈពេល ៣០ ឆ្នាំមកនោះ ត្រូវវិនាសព្រាត់ប្រាស ប្រេះឆា ពង្រត់គ្នាមករស់នៅជាមួយគ្នាដោយគ្មានការអៀនខ្មាស។

P9

វេបសាយ soompi បានផ្សាយកម្មវិធី Exclusive របស់ TV Report ដែលបានលាតត្រដាងរឿងរ៉ាវស្នេហាត្រីកោណ រវាងនាង គិម មីនហ៊ី អាយុ ៣៤ ឆ្នាំ ជាតារាឯកដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ និង កំពូលអ្នកដឹកនាំគ្រប់គ្រងដ៏ល្បីរបស់របស់កូរ៉េខាងត្បូងផ្នែកភាពយន្ត អារត៍ (Art) អាយុ ៥៦ ឆ្នាំ លោក ហុង សាងស៊ូ ដែលមានភរិយារៀបការជាមួយគ្នា ៣០ ឆ្នាំ និង មានកូនស្រីម្នាក់ផងដែរ ។

ផ្ទុះ​រឿងអាស្រូវ​តួឯក​ស្រី​កូរ៉េ Kim Min Hee យកប្តី​គេ​ ?

អ្នកទាំងពីរចាប់ផ្តើមថ្ពក់បេះដូងគ្នាតាំងពីថតភាពយន្តរឿង Right Now, Wrong Then ឆ្នាំ ២០១៥ ។ សម្ព័ន្ធស្នេហារបស់គូស្នេហ៍ត្រីកោណខុសវ័យឆ្ងាយនេះ បានធ្វើឱ្យបេះដូងលោក ហុង សាងស៊ូ ហ៊ានទៅសារភាពប្រាប់ភរិយា និង កូនស្រីរបស់ខ្លួនតាមត្រង់កាលពីឆ្នាំ ២០១៥ និង វេចបង្វេចចាកចេញពីផ្ទះទៅនៅរួមរស់ជាមួយនាង គីម មីនហ៊ី បែបចំហ ល្បីនៅក្នុងមជ្ឈដ្ឋានភាពយន្តកូរ៉េ ។ TV Report បានឱ្យដឹងទៀតថា ឪពុកម្តាយរបស់នាង គីម ក៏បានជ្រាបរឿងរ៉ាវទាំងអស់នេះហើយដែរ ដោយធ្លាប់បានធ្លាប់ឃើញកូនស្រីរបស់គាត់ ឈ្លោះគ្នាជាមួយប្រពន្ធដើមលោក ហុង ទៀតផង ។

ផ្ទុះ​រឿងអាស្រូវ​តួឯក​ស្រី​កូរ៉េ Kim Min Hee យកប្តី​គេ​ ?

ភរិយារបស់លោក ហុង សាងស៊ូ អាយុ ៥៦ ឆ្នាំ (គេហៅថាលោកស្រី ហុង ) ចាប់ផ្តើមដឹងរឿងសហាយគ្នាតាំងពីមានភាពយន្តរឿង Right Now, Wrong Then ដោយសាច់រឿងបាញ់ចំដើមទ្រូងរបស់ស្វាមីលោកស្រី ដែលមានទៅលើតួឯកស្រីគឺនាង គីម មីនហ៊ី តែម្តង ប៉ុន្តែលោកស្រីមិនទុកគ្រាន់ជាការសង្ស័យប៉ុណ្ណោះ តែទីបំផុតថ្លើមលោកស្រីសឹងតែធ្លាក់ ដោយស្វាមីមកសារភាពត្រង់ៗថា «គាត់មានស្នេហ៍ថ្មី តម្រូវឱ្យចាកចេញពីផ្ទះទៅនៅជាមួយនាង គីម ដើម្បីកសាងគ្រួសារថ្មីមួយទៀត…» ។ លោកស្រីបានបន្តទៀតថា «ពីមុនគេរាល់គ្នាច្រណែននឹងខ្ញុំ ដោយឃើញ ស្វាមីលោកស្រីចេះគោរពស្រឡាញ់ យកចិត្តទុកដាក់ក្នុងគ្រួសារ ក្នុងនាមជាមេគ្រួសារដ៏ល្អ គាត់នឹងខ្ញុំបានចាប់ចិត្តស្រឡាញ់គ្នាតាំងពីនៅរៀនជាមួយគ្នាក្នុងសហរដ្ឋអាមេរិក និង បានរៀបការក្នុងឆ្នាំ ១៩៨៥» ។

ផ្ទុះ​រឿងអាស្រូវ​តួឯក​ស្រី​កូរ៉េ Kim Min Hee យកប្តី​គេ​ ?

អ្វីដែលនាង គីម មីនហ៊ី ឆ្លើយតបទៅលោកស្រីប្រពន្ធដើមលោក ហុង នោះគឺ «…នោះជាហេតុផលដែលគួរថែរក្សាស្វាមីឱ្យល្អជាងនេះណា៎ចាស !» ។ នៅពេលម្តាយនាងបានឮពាក្យទាំងនេះ នាង គីម បានប្រាប់ទៅម្តាយខ្លួនវិញថា «កុំទៅស្តាប់លោកស្រីនោះ គាត់ជាមនុស្សមានសតិមិនល្អទេ…!!

សម្ភាសជាមួយ Star News លោកស្រី ហុង បាននិយាយដាច់ណាត់ថា «ខ្ញុំមិនលែងលះជាមួយគាត់ជាដាច់ខាត ខ្ញុំរង់ចាំឱ្យគាត់ត្រឡប់មកវិញ រហូតខ្ញុំស្លាប់…» ៕ សូរ្យរិទ្ធ (ស្តារ កាពូក)

ផ្ទុះ​រឿងអាស្រូវ​តួឯក​ស្រី​កូរ៉េ Kim Min Hee យកប្តី​គេ​ ?