ពេជ្រ សោភា ដឹក​ដៃ ដេវីត ទៅ​កូរ៉េ​ទៀតហើយ​!

6 Videos


នៅដើមខែកក្កដាខាងមុខនេះ តារាចម្រៀង ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត ជាដៃគូរមាន គម្រោងចេញទៅសម្តែងនៅប្រទេសកូរ៉េរយៈពេលខ្លីម្តងទៀត ។ ទោះបីជានាងមិនសូវមានសុខភាពមាំទាំក្តី តែ ពេជ្រ សោភា ត្រៀមបង្ហើរសំនៀងក៏ដូចជា ភាពសប្បាយរីករាយ សម្រាប់មហាជននៅទីនោះ ។

P9

ក្រៅពីពេជ្រ សោភា និង ងួន ចាន់ដេវីត ក៏មាននបុរសសម្លេងស្រទន់ នី រតនា និង តារាចម្រៀងរូប សង្ហាប្រចាំផលិតកម្មសាន់ដេលោក ខេមរៈ សិរីមន្ត ផងដែរ ។ អ្នកទាំងបួនត្រៀមចេញទៅសម្តែងនៅទីនោះ នៅថ្ងៃទី ១០ ខែកក្កដា ខាងមុខនេះ រយៈពេលបួនថ្ងៃ ។ នេះជាលើកទីមួយហើយ ដែលតារាចម្រៀងទាំងបួនរូបបាន ជួបគ្នានៅឆាកតន្ត្រីនៅប្រទេសកូរ៉េ ។

ពេជ្រ សោភា ដឹក​ដៃ ដេវីត ទៅ​កូរ៉េ​ទៀតហើយ​!

ពេជ្រ សោភា បាននិយាយថា តាមពិតនាងគួរប្រញ៉ាប់ ទៅប្រទេស បារាំងដើម្បី មើលជំងឺរបស់ខ្លួន តែចៃដន្យនាងបានទទួលការចេញទៅសម្តែងនៅប្រទេសកូរ៉េហួសទៅហើយ ។ ប៉ុន្តែយ៉ាងណាការចេញទៅសម្តែងលើកនេះ មានរយៈពេលខ្លីប្រមាណតែបួនថ្ងៃប៉ុណ្ណោះ ។ បើតាម ស្តាប់សម្តីម្ចាស់បទ «ផឹកស្រាលួងខ្លួនឯង» រុូបនេះ គេបានសន្និដ្ឋានថា ការចេញទៅចូលរួមក្នុងកម្មវិធី លើកនេះ អាចជាលើកចុងក្រោយសម្រាប់ ពេជ្រ សោភា ព្រោះនាងបានប្រកាសបញ្ចប់ការងារសិល្បៈ នៅក្នុង ពេល ឆាប់ៗនេះ ។

ពេជ្រ សោភា ដឹក​ដៃ ដេវីត ទៅ​កូរ៉េ​ទៀតហើយ​!

ការចាកចេញរបស់ ពេជ្រ សោភា បានបន្សល់នូវការសោកស្តាយ និង សេចក្តីស្រលាញ់ ពីសំណាក់ មហាជន និង Fan Fan របស់នាង ។ តែក្នុងនោះក៏មានអ្នកគាំទ្រឲ្យនាងបញ្ចប់អាជីពនេះ ដើម្បីសម្រាក លំហែរអារម្មណ៍ជៀសវាងការរងសម្ពាធផ្លូវអារម្មណ៍ និង ការបាក់ទឹកចិត្ត ដែលនាងបានជួបនាពេលកន្លងមក ៕ ចេនី

ពេជ្រ សោភា ដឹក​ដៃ ដេវីត ទៅ​កូរ៉េ​ទៀតហើយ​!
ពេជ្រ សោភា ដឹក​ដៃ ដេវីត ទៅ​កូរ៉េ​ទៀតហើយ​!
ពេជ្រ សោភា ដឹក​ដៃ ដេវីត ទៅ​កូរ៉េ​ទៀតហើយ​!
ពេជ្រ សោភា ដឹក​ដៃ ដេវីត ទៅ​កូរ៉េ​ទៀតហើយ​!
ពេជ្រ សោភា ដឹក​ដៃ ដេវីត ទៅ​កូរ៉េ​ទៀតហើយ​!

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត