ពលរដ្ឋ​ខ្មែរ​២​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​.​បញ្ជូន​មក​កម្ពុជា​វិញ​ បន្ទាប់ពី​ឃាត់ខ្លួន​បាន​ដោយសារ​ចូល​លួច​កាប់​ឈើ​គ្រញូង​

ពលរដ្ឋ​ខ្មែរ​២​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​.​បញ្ជូន​មក​កម្ពុជា​វិញ​ បន្ទាប់ពី​ឃាត់ខ្លួន​បាន​ដោយសារ​ចូល​លួច​កាប់​ឈើ​គ្រញូង​



ឧត្តរមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ តាម​ច្រក​អន្តរជាតិ​ជាំ​សាងាំ ស្ថិត​ក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។

មូលហេតុ​ដែល​ទាហាន​ថៃ ចាប់ខ្លួន​នោះ ដោយសារតែ​ពួកគាត់ ទាំង​២​នាក់​ បាន​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​ក្នុង​ទឹកដី​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង ហើយ​ត្រូវ​ទាហាន​ថៃ​ចាប់​បាន​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ នៅ​ច្រក​របៀង​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ពលករ​ទាំង​២​នាក់ មានឈ្មោះ ម៉ក់ ប៊ុន​នី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​-​ទី​២​ឈ្មោះ ប៉ូ ប៊ូ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។ នៅ​ពេល​បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​អន្តោប្រវេសន៍ ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ ក្រោយពី​ធ្វើការ​អប់រំ​រួច៕