កញ្ញា ធី សុវណ្ណថា ប្ដឹងម្ចាស់គណនី Facebook ​២ ពីបទបរិហារកេរ្ដិ៍

កញ្ញា ធី សុវណ្ណថា ប្ដឹងម្ចាស់គណនី Facebook ​២ ពីបទបរិហារកេរ្ដិ៍



ភ្នំពេញ៖ កញ្ញា ធី សុវណ្ណ​ថា នៅ​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ នេះ  បានដាក់​ពាក្យបណ្ដឹង​ទៅ​អេ​យ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ  ដោយ​ប្ដឹង​ម្ចាស់​គណនី Facebook  ឈ្មោះ​ម៉ោញ សារ៉ាត់(Mounch Sarath) ពីបទ​បរិហារកេរ្ដិ៍។

យោងតាម​ពាក្យបណ្ដឹង លេខ ៣០២៨ ចុះ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ ដែល​បានដាក់​ប្ដឹង ទៅ​អេ​យ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កញ្ញា ធី​សុវណ្ណ​ថា បាន​លើក​អង្គហេតុ ប្រាប់​ទៅ​ព្រះរាជអាជ្ញា​ថា ម្ចាស់​គណនី Facebook ឈ្មោះ Mounch  Sarath បាន​សរសេរ​បង្ហោះ​អត្ថបទ នៅលើ​បណ្ដាញ Facebook របស់ខ្លួន ដោយ​ចោទប្រកាន់​នាង​ថា សម្មភាព ដែល​នាង​ជួបប្រជុំ​ប្រជាពលរដ្ឋ នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ  ខេត្ដ​ឧត្ដ​បន្ទាយមានជ័យ កាលពី​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៦ គឺមាន​ចំនួន​អ្នកចូលរួម​វេទិការ ជាមួយ​អង្គការ​របស់​នាង ចំនួន​តែ ៧០ នាក់​ប៉ុណ្ណោះ តែ​តាម​ការពិត ចំនួន​ប្រជាពលរដ្ឋ ដែល​ចូលរួម​ពិតប្រាកដ  គឺមាន​រហូតដល់ ៩០០ នាក់​ឯណោះ។

ខ្លឹមសារ ក្នុង​ពាក្យបណ្ដឹង​បន្ដថា លើសពីនេះ​ទៀត  គណនី Facebook ឈ្មោះ Mounch Sarath បាន​ចោទប្រកាន់​នាង​ថា បាន​កាត់ត​រូបភាព​នៃ​សកម្មភាព នៅក្នុង​វេទិការ​ដដែល​នេះ។

ទាក់ទង​នឹង​ពាក្យបណ្ដឹង​បរិហារកេរ្ដិ៍​នេះ កញ្ញា ធី​សុវណ្ណ​ថា បាន​សរសេរ​បង្ហោះ នៅលើ​ទំព័រ Facebook របស់​នាង កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែ​ឆ្នាំ​ដដែល​នេះ​ថា រូបនាង​បានដាក់​ពាក្យបណ្ដឹង​ម្ចាស់​គណនី Facebook ចំនួន​ពីរ ទី១ គឺ​លោក ម៉ោញ សារ៉ាត់(Mounh Sarath) មានមុខ​តំណែង​ជា​មន្ដ្រីជាន់ខ្ពស់​នៃ​គណ​ប​ក្យ​សង្គ្រោះ​ជាតិ និង​ទី ២ គឺ​លោក អូន វ៉ាន់​សាក់ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ម្ចាស់​ទំព័រ I love Cambodia Hot News II ពីបទ​បរិហារកេរ្ដិ៍ និង​ជេរប្រមាថ ដែល​ជន​ទាំងពី​រូបនេះ បាន​សរសេរ​ផ្សាយ​តាម​បណ្ដាញ​សង្គម Facebook របស់ខ្លួន​ថា  កម្មវិធី​វេទិការ​របស់​នាង គឺជា​កម្មវិធី​កាត់ត
ដោយមាន​មនុស្ស​ចូលរួម​ត្រឹមតែ ៧០ នាក់​ប៉ុណ្ណោះ។

កញ្ញា ធី សុវណ្ណ​ថា បាន​បន្ដ​នៅ​ទំព័រ Facebook របស់​នាង​ទៀតថា  តាម​ការពិត​វេទិការ​នេះ គឺជា​វេទិការ​ពិតប្រាកដ ដែល​បានរៀបចំ​ធ្វើឡើង ក្នុង​ខេត្ដ​ចំនួន ៦  និង​មាន​ពលរដ្ឋ​ចូលរួមម្តងៗ យ៉ាងតិច ៨០០នាក់  ។ នាង​លើកឡើងថា ការ​ចោទ និង​ជេរ មិនមែនជា​សិទ្ធិ​បញ្ចេញមតិ ប៉ុន្ដែ​គឺជា​បទល្មើស​ទៅវិញ​ទេ ដូច្នេះ​បើ​ជន​ទាំង ២  ហាន​ជេរ​មកលើ​រូបនាង និង​ចោទប្រកាន់​លើ​រូបនាង គួរតែមាន​ភាពក្លាហាន​ហាន​ប្រឈមមុខ​ជាមួយ​នាង  មិនត្រូវ​កំសាក​ដូច​លោក កឹម សុខា​នោះទេ៕

កញ្ញា ធី សុវណ្ណថា ប្ដឹងម្ចាស់គណនី Facebook ​២ ពីបទបរិហារកេរ្ដិ៍