កំណើន​នៃ​សក្តានុពល​របស់ Facebook អាច​នឹង​ហួស​ពី​ការ​គិត​ទុក​មុន​របស់​ពួក​យើង

ការ​ផ្លាស់​ប្តូរ​របស់ Facebook មក​ក្លាយជា​របៀប​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ទូរស័ព្ទ គឺ​កំពុង​តែ​ត្រូវ​បាន​ចាត់ទុកជា​កម្លាំង​ច​លករ​មួយ​ដែល​កំពុង​ជំរុញ​ការ​រីក​ដុះដាល​នៃ​ក្រុមហ៊ុន ។  ប្រាក់​ចំណូល​ដែល​រកបាន​ពី​ការ​ផ្សាយពាណិជ្ជកម្ម​កាលពី​ត្រីមាស​ទី​១ បាន​កើនឡើង​៥៧% ច្រើន​ជាង​ប្រាក់​ចំណូល​កាលពី​ឆ្នាំ​មុន ហើយ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ទូរស័ព្ទ គឺ​កើន​ដល់​៨២%​នៃ​អត្រា​ប្រាក់​ចំណូល​សរុប ។

ប៉ុន្ដែ​បើ​តាម​របាយការណ៍​ស្ថិតិ​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​ទទួល​បាន​ពី​អ្នកវិភាគ​ទៅ​លើ​ហានិភ័យ​ក្នុង​ការ​ប្រើប្រាស់​ក្រុមហ៊ុន​រួម​ទុន​ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះ Mary Meeker បាន​ចង្អុលបង្ហាញ​ថា ការ​រីក​លូតលាស់​នៃ​ការ​ផ្សាយពាណិជ្ជកម្ម​លើ​ទូរស័ព្ទ​មិន​ទាន់​ឈាន​មក​ដល់​នៅឡើយ​ទេ ។

លោកស្រី​បាន​ចែករំលែក​យ៉ាង​ទូលំទូលាយ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១ មិថុនា កន្លង​មក ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន។

ក្នុង​នោះ មាន​ស្ថិតិ​មួយ​ដែល​លេចធ្លោ​ជាងគេ ជា​ពិសេស​គឺ​ចំណុច​ស្តី​ពី​យុទ្ធសាស្ត្រ ក្នុង​ការ​ទាញ​យក​ប្រាក់​ចំណូល ។ យើង​សង្កេត​ឃើញ​ថា ទិន្នន័យ​ពីរ​មាន​លក្ខណៈ​មិន​ស្របគ្នា ។

សម្រាប់​ក្រុមហ៊ុន​ដែល​រក​ប្រាក់​ចំណូល​តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម ទិន្នន័យ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចន្លោះ​រវាង​ការ​ប្រើប្រាស់​ទូរស័ព្ទ និង​ការ​ចំណាយ​លើ​ពាណិជ្ជកម្ម​លើ​ទូរស័ព្ទ​នៅ​បន្ត​មាន​គម្លាត ។

តើ​ចន្លោះ​នោះ​ធំ​ប៉ុណ្ណា ? ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ គឺ​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ក្នុង​ការ​ប្រើប្រាស់​ពេលវេលា​របស់​យើង​ប្រហែល​២៥%​។ ប៉ុន្តែ​មាន​តែ​១២%​ប៉ុណ្ណោះ ដែល​រាប់​បញ្ចូល​ជា​ការ​ចំណាយ​លើ​ពាណិជ្ជកម្ម​លើ​ទូរស័ព្ទ ។

បើ​តាម​លោកស្រី ទិន្នន័យ​នេះ​មាន​ន័យ​ថា​ក្រុមហ៊ុន​នោះ​មិន​បាន​មាន​ភាព​ប្រសើរ​ក្នុង​វិស័យ​ប្រើ​តាម​ទូរស័ព្ទ​ទេ ។ បើ​គ្រាន់តែ​មើលទៅ​លើ​ភាពយឺត​យ៉ាវ ទីផ្សារ​ពាណិជ្ជកម្ម​លើ​ទូរស័ព្ទ​គប្បី​ត្រូវធ្វើ​ឡើង ។

គម្លាត​មួយ​នេះ​ត្រូវ​បាន​ខិត​ជិត​ជាង​មុន​ដោយ​យឺត​ៗ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោកស្រី​បាន​លើក​រឿង​នេះ​មក​និយាយ​។ ជាដំបូង លោកស្រី​បាន​ទាមទារ​ឲ្យ​មានការ​សង្កេត និង​យកចិត្តទុកដាក់​ទៅ​លើ​គម្លាត​រវាង​ទីផ្សារ​រួម​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ និង​ទីផ្សារ​រួម​នៃ​ការ​ផ្សាយពាណិជ្ជកម្ម​លើ​ទូរស័ព្ទ​នៅ​ក្នុង​ឆ្នាំ​២០១១ ដែល​ពេល​នោះ​គម្លាត​មាន​កាន់តែ ឆ្ងាយ​ជាង​បច្ចុប្បន្នកាល​ទៅ​ទៀត ។ នា​ពេល​នោះ ការ​ចំណាយ​លើ​ពាណិជ្ជកម្ម​លើ​ទូរស័ព្ទ គឺ​គ្រាន់តែ​១%​ប៉ុណ្ណោះ​នៃ​ពេលវេលា​របស់​យើង​បើ​ទោះជា​ការ​ប្រើប្រាស់​ទូរស័ព្ទ​ជា​ធម្មតា គឺ​១០% ក៏​ដោយ ។

ប៉ុន្តែ​ពេល​នោះ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ គឺ​ប្រៀប​ដូច​ជាទី​ផ្សារ​ដែល​គ្មាន​ផ្លូវ​ដើរទៅ​បាន​។ ពាណិជ្ជកម្ម​តាម​កុំព្យូទ័រ​នា​ពេល​នោះ គឺ​រកបាន​ប្រាក់​ចំណេញ​ច្រើន​ជាង ហើយ​ប្រាក់​ចំណេញ​ក៏​បាន​រឹតតែ​ច្រើន​ពី​ភ្នាក់ងារ​ដូច​ជា Facebook និង Google ជាដើម ។

ផ្ទុយ​ទៅ​វិញ ការ​រីក​ចម្រើន​នៃ​តិច​ណូ​ឡូ​ជី​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ ។ អាច​និយាយ​បាន​ថា ពាណិជ្ជកម្ម​លើ​ទូរស័ព្ទ គឺ​កំពុង​តែ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​តាម​កុំព្យូទ័រ ។ ក្រុម​ស្រាវជ្រាវ​ផ្នែក​ឧស្សាហកម្ម​ដូច​ជា eMarker បាន​ធ្វើការ​ទាយ​ទុក​មុន​ថា ការ​រីក​ចម្រើន​យ៉ាង​ស្វាហាប់​នឹង​កើត​មាន​ឡើង​ទៅ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ ហើយ​បញ្ចប់​នូវ​ការ​រីក​ដុះដាល​នៃ​ការ​ផ្សព្វផ្សាយ​តាម​កុំព្យូទ័រ ។ យុទ្ធសាស្ត្រ​របស់ Facebook កំពុង​តែ​ឈ្នះ​ហើយ ។

យើង​គួរ​ឲ្យ​កិត្តិយស​ដល់ Facebook ដែល​បាន​ជឿជាក់​លើ​ទូរស័ព្ទ​កាលពី​ច្រើន​ឆ្នាំ​មុន​។  Facebook កំពុង​តែ​ទទួលយក​ផល​បាន​មក​ពី​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់ និង​ប្រាក់​ចំណេញ ។ តាម​រយៈ CEO លោក Mark Zuckerberg បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​កំពុង​តែ​មើលឃើញ​មនុស្ស​ជាង​១.០០០​លាន​នាក់​កំពុង​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​របស់​ពួក​គេ​ជា​រៀងរាល់ថ្ងៃ ។ អ្នក​ប្រើប្រាស់​កម្មវិធី​នៅ​លើ​ទូរស័ព្ទ ជា​ធម្មតា​ចំណាយពេល​លើ​ការ​ប្រើប្រាស់​ច្រើន​ជាង​៥០​នាទី​នៃ​កម្មវិធី​៣​សំខាន់​ៗ​គឺ Facebook, Instagram និង Messenger ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​បាន​មក​ពី​ពាណិជ្ជកម្ម​លើ​ទូរស័ព្ទ គឺ​ច្រើន​ជាង​ប្រាក់​ចំណេញ​សរុប​បាន​មក​ពី​ពាណិជ្ជកម្ម​របស់ Facebook ដែល​កើន​៧៥% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​ផ្តល់​ប្រាក់​៤,២​ពាន់​លាន​ដុល្លារ​នៃ​ប្រាក់​ចំណេញ​សរុប​ចំនួន​៥,៣​ពាន់​លាន​ដុល្លារ ។

នាង​បាន​បន្ត​ថា លុយ​ដែល​បាន​ចំណាយ​លើ​ការ​ផ្សាយពាណិជ្ជកម្ម​តាម​ខិត្តប័ណ្ណ និង​ទូរទស្សន៍ បន្តិចទៀត​នឹង​ដូរ​យក​មក​ជះ​លើ​ការ​ផ្សាយ​តាម​ទូរស័ព្ទ​ហើយ ។

ជា​ការ​ពិត​ណាស់ យើង​ឥឡូវ​ចំណាយពេល​តិច​ណាស់​លើ​ការ​ប្រើប្រាស់​ក្រដាស​សម្រាប់​អាន ពោល​គឺ​ត្រឹមតែ​៤% នៃ​ម៉ោង​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ ។ ដូចនេះ​ហើយ​អ្នក​ដែល​រកស៊ី​ខាង​ផ្សាយពាណិជ្ជកម្ម​តាម​ក្រដាស នឹង​បាត់បង់​ចំណូល​ពី​ការ​ផ្សាយ​អស់យ៉ាង​តិច​១៦% ។

វា​ជា​ការ​ពិត​ណាស់​ដែល​ថា Facebook ជា​អ្នក​ឈ្នះ​ឥឡូវនេះ និង​ជា​អ្នក​ឈ្នះ​ក្នុង​ពេល​អនាគត​ផង​ដែរ ៕