ដល់​ពេល​ដែល​អ្នក​លក់រាយ​ត្រូវ​យកចិត្តទុកដាក់​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ហើយ

បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ប្រហែល​គ្រាន់តែ​ជា​ចំណែក​ដ៏​តូច​មួយ​នៃ​ទីផ្សារ​លក់រាយ​ក្នុង​សង្គម​អីុ​ន​ធើ​រ​ណេ​ត​ប៉ុណ្ណោះ ប៉ុន្តែ​លទ្ធផល​របស់​វា​ក៏​មិន​គួរ​មើល​រំលង​ឡើយ ។ ការ​លក់រាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ការ​ចូល​មើល​តាម​គេហទំព័រ​មានការ​កើនឡើង​យ៉ាង​ខ្លាំង បើ​ធៀប​ទៅ​នឹង​ការ​លក់​អន​ឡាញ​តាម​របៀប​ផ្សេង​ទៀត ។

អ្នក​លក់រាយ​កំពូល​ទាំង​៥០០​នាក់​ដែល​រក​កម្រៃ​បាន​ជាង​៣,៣​ប៊ី​លាន​ដុល្លារ​ពី​ការ​លក់​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​កាលពី​ឆ្នាំ​២០១៤ បាន​កើនឡើង​២៦% ធៀប​នឹង​ឆ្នាំ​២០១៣ ។ នេះ​បើ​យោង​តាម Internet Retailer’s Social Media 500 ។ ទាំងនេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​កើនឡើង​១៦% នៃ​ទីផ្សារ​លក់ទំនិញ​តាម​អីុ​ន​ធើ​រ​ណេ​ត​នៅ​សហរដ្ឋអាមេរិក ។

បច្ចុប្បន្ន​នេះ បណ្តាញ​សង្គម​ថ្មី​ៗ​បាន​កំពុង​តែ​ជំរុញ​ការ​លក់​បែប​ថ្មី​នេះ​ឲ្យ​មាន​ភាព​ចាំបាច់​ខ្លាំង​សម្រាប់​អ្នក​លក់រាយ​ដែល​ចង់​ឲ្យ​មុខរបរ​របស់​ខ្លួន​កាន់តែ​រីក​ចម្រើន ។

របាយការណ៍​ថ្មី​មួយ​ពី BI Intelligence បាន​បង្ហាញ​ថា យើង​វិភាគ​ពីមុខ​ងារ​នៃ​បណ្តាញ​សង្គម​ទៅ​លើ​វិស័យ​លក់រាយ​ថា តើ​កត្តា​ដែល​ជំរុញ​ការ​លក់រាយ គឺ​ពឹងផ្អែក​លើ​ការ​ចុច​ប៊ូ​តុង «​ទិញ​» ដែល​មាននៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ដោយសារ​ការ​ចូល​មើល​តាម​គេហទំព័រ និង​កម្មវិធី​របស់​អ្នកលក់ ។ យើង​វាស់​ស្ទង់​ពី​ផល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​មាននៅ​លើ e-commerce ដោយ​មើល​លើ​ប្រព័ន្ធ​វាស់​ស្ទង់​ជា​ច្រើន​ដូច​ជា ការ​បំ​លែង​តម្លៃ តម្លៃ​កុម្ម៉ង់​ជា​មធ្យម និង​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ភាគហ៊ុន ការ​ចុច like និង​ធ្វី​ត (tweets) ។ យើង​ក៏​បាន​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ចុង​ក្រោយ​បំផុត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​នាំមុខ​គេ​ផង​ដែរ ៕