ក្រោយ​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​បៀត​បៀន​ផ្លូវ​ភេទ​ស្ដ្រី​កូរ៉េ​ក្រសួង​អប់រំ​កម្ពុជា​ដក​តំណែង​មន្ដ្រី​ជាន់​ខ្ពស់​លោក គ្រី ស៊ាង​ឡុង

មន្ដ្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​អប់រំ​កម្ពុជា​ដែល​បាន​រង​បទ​ចោទ​បៀត​​បៀន​ផ្លូវ​ភេទ​កេរ្ដិ៍​ខ្មាស់​របស់​ស្ដ្រី​អ្នក​បក​ប្រែ​ម្នាក់​នៅ​កូរ៉េ​​ខាង​ត្បូង​ត្រូវ​ក្រសួង​អប់រំ​ចាត់​វិធានការ​បញ្ឈប់​ការងារ​កាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​មិថុនា​២០១៦​ម្សិល​មិញ។