ញាក់សាច់! ដក​កាំភ្លើងបាញ់​​មនុស្ស​​ដូច​បាញ់​សត្វ​

ខេត្តតាកែវ ៖ សេចក្តី​រាយ​ការណ៍​ប​ឋម​ឱ្យ​ដឹងថា កាលពី​​ម៉ោង​២​​​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៣ ​មិថុនា ២០១៦ ស្ថិត​​​នៅមុខ​​ហាង​ខារ៉ាអូ​ខេ«​​វី​អាយ​​ភី» ស្ថិត​ក្នុងភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ​​បុរស​​​ម្នាក់​បាន​​​​​​ដក​កាំ​ភ្លើង​​​បាញ់​ប្រហារ​​ទៅ​លើ​​បុរស​​ជា​សន្តិ​សុខ​​​​​យាម ​បណ្ដាល​​ឱ្យ​​រង​​របួស​​ជើង ព្រោះ​ខឹង​មិនព្រមធ្វើ​តាមខ្លួន ​។

​ប្រភព​​ឱ្យ​ដឹងថា ជន​សង្ស័យ​ត្រូវគេ​ស្គាល់​​ឈ្មោះ​​ហ៊ី បូ​រ៉ា អាយុ​២៨​ឆ្នាំ ​នៅ​រាជធានី​ភ្នំពេញ ​។ រីឯ​​បុរស​​​ជា​សន្តិសុខ​​​រង​គ្រោះ​​ឈ្មោះ​រ៉ូ​យ បារាំង អាយុ២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​សាលា សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ​ ។

​ប្រភពបន្តថា ​នៅ​មុន​ពេល​កើតហេតុ ​បុរស​​ជាខ្មាន់​កាំភ្លើង​​ជិះ​ម៉ូតូ​​មកឈប់​នៅ​​​​​ខា​រ៉ា​អូ​ខេ «​វី​អាយ​ភី» នោះ ហើយ​បានហៅ​​សន្តិ​សុខ​​ឱ្យ​​​ជួយ​ទៅ​ហៅ​​ស្រី​ស្នេហ៍​​របស់​ខ្លួន ​ដែល​ធ្វើការ​នៅទីនោះ ។ ​ប៉ុន្តែ​ត្រូវ​សន្តិសុខ​​ឆ្លើយ​​ថា ដល់​ម៉ោង​ដេក​ហើយ ​ហៅ​មិន​​បាន​​ទេ។​ពេល​​​នោះ ធ្វើឱ្យ​​​ជន​សង្ស័យ​​ខឹង ​ក៏​ដើ​រ​ចូល​មក​​​ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​​ទៅ​លើ​សន្តិសុខ​​ចំនួន​៣​គ្រាប់ តែ​ផ្ទុះ​តែ​​ពី​រ​គ្រាប់​ទេ បណ្ដាល​​​ឱ្យ​​ត្រូវ​ចំ​ជង្គង់​​ជន​រង​គ្រោះ​មួយ​គ្រាប់​​បៀម​គ្រាប់​ ​។ ក្រោយការ​​បាញ់ប្រហារ​ ជនសង្ស័យ​​ជិះ​ម៉ូតូ​គេចខ្លួន​​ បច្ចុប្បន្ន​ជន​រង​គ្រោះ​​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ​ ។