​របៀប​ចម្អិន​សាច់ក្រក​ឲ្យ​បាត់​ជាតិគីមី​

​របៀប​ចម្អិន​សាច់ក្រក​ឲ្យ​បាត់​ជាតិគីមី​


​របៀប​ចម្អិន​សាច់ក្រក​ឲ្យ​បាត់​ជាតិគីមី​

​មាន​មនុស្ស​មួយចំនួន​ចូលចិត្ត​ទិញ​សាច់ក្រក​មក​ញ៉ាំ​ណាស់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​វា​ជា​ប្រភេទ​សាច់​ដែល​អ្នក​មិនគួរ​ពិសារ​ច្រើន​ឡើយ ព្រោះ​នៅពេលដែល​គេ​ផលិត គេ​នឹង​ដាក់​ថ្នាំ​ដើម្បី​ទុក​បាន​យូរ​មិន​ខូច​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ចម្អិន​ដែល​អាច​កំចាត់​ថ្នាំ​ទាំងនោះ​បាន​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

  1. ​អ្នក​មិន​ត្រូវ​ទិញ​សាច់ក្រក​ដែល​មាន​ពណ៌​ក្រហម​ពេក​ទេ ព្រោះ​គេ​បានដាក់ល័​ក្ខ​ច្រើន​នៅក្នុងនោះ​។​
  2. ​មុន​នឹង​អ្នក​យក​វា​ទៅ​ចម្អិន អ្នក​អាច​យក​ចង្កឹះ​ទៅ​ចាក់​ឲ្យមាន​ប្រហោង​ច្រើន​នៅលើ​សាច់ក្រក រួច​យក​វា​ទៅ​ស្ងោរ​ដើម្បី​ឲ្យ​បាត់​នូវ​សារធាតុ​គីមី​។​
  3. ​អ្នក​មិន​គួរ​យក​វា​ទៅ​ចៀន​នោះទេ ព្រោះ​នៅពេល​ដែល​វា​ត្រូវ​កម្តៅ​ខ្លាំង វា​អាច​នឹង​បញ្ចេញ​សារធាតុ​មិនល្អ​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​រួច​។​
  4. ​អ្នក​មិន​អាច​ពិសារ​ជា​មួយ​គ្រឿង​សមុទ្រ ឈីស ស៊ុត ឬ​ប៉េងប៉ោះ​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។