​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់​ពី​ការផ្លាស់ប្ដូរ​ផ្នត់គំនិត​គិត​ជា​វិជ្ជមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ថ្មីៗ​នេះ​បាន​បញ្ជាក់ថា ការកសាង ការរៀបចំ និង​ការធ្វើកំណែទម្រង់​ប្រព័ន្ធគ្រប់គ្រង​-​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តម្រូវ​ឲ្យ​យើង​ដែលជា​អ្នកចូលរួម​គ្រប់រូប ចាប់ផ្ដើម​ពី​ខ្លួន​យើង តាមរយៈ​ការផ្លាស់ប្ដូរ​ផ្នត់គំនិត​គិត​ជា​វិជ្ជមាន ធ្វើជា​មូលដ្ឋាន​យកទៅ​គិតពិចារណា សិក្សា​វែកញែក​វិភាគ​បឋម និង​លម្អិត​ទៅលើ​ប្រធានបទ​នីមួយៗ រួមមាន គម្រោង​ផែនការ​ក្នុងការ​រៀបចំ​សង្គម គម្រោង​ផែនការ​ក្នុងការ​ធ្វើកំណែទម្រង់​នៃ​វិស័យ​ណាមួយ​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា ក្រុម​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សម្រេច​នូវ​គោលដៅ​កំណែទម្រង់​ត្រូវ​កំណត់​នូវ​វិន័យ​ខ្លួនឯង កំណត់​ចិត្ត​ឲ្យ​ត្រជាក់ ចិត្ត​ឲ្យ​ទូលាយ ទទួលយក​នូវ​រាល់​មតិយោបល់​ទាំង​វិជ្ជមាន ទាំង​ការរិះគន់​ស្ថាបនា ដើម្បី​យកមក​គិតពិចារណា​ធ្វើការ​កែលម្អ ក្នុងការ​ធ្វើកំណែទម្រង់​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើងជា​ប្រចាំ ដោយ​ចៀសវាង​នូវ​ការប្រើ​ពាក្យ​អសុរោះ ជេរប្រមាថ និង​ការប្រមាថ​ការងារ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា មិនជា​ខុសគ្នា​នឹង​ការធ្វើកំណែទម្រង់​វិស័យ​សេវាសាធារណៈ រដ្ឋបាល​សាធារណ​: ដោយ​កំណត់​គោលដៅ​យ៉ាងច្បាស់ គឺ​បម្រើ​រាស្ត្រ បម្រើ​រាស្ត្រ​ពិតប្រាកដ ឲ្យ​បាន​រហ័ស​ទាន់ពេលវេលា និង​ប្រសិទ្ធភាព ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ និង​ការគោរពវិន័យ​ហ្មត់ចត់ ផ្នត់គំនិត​គិត​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ ការអភិវឌ្ឍ​សមត្ថភាព និង​វិន័យ​ការងារ​ជាដើម​៕

13494898_1152432434820220_8490199520905786793_n