ខឹងប្រើសន្តិសុខទៅហៅស្រីស្នេហ៍មិនបាន ដកកាំភ្លើងខ្លីបាញ់បីគ្រាប់ នៅហាងខារ៉ាអូខេវីអាយភី

(តាកែវ)៖ បុរសជាខ្មាន់កំភ្លើងម្នាក់បានដកកំភ្លើងខ្លីបាញ់ប្រហារបីគ្រាប់ទៅលើសន្តិសុខ ដែលយាមនៅហាងខារ៉ាអូខេវីអាយភីម្នាក់ បណ្ដាលឲ្យរងរបួសជើង នៅម៉ោង ២យប់រំលងអាធ្រាត្រថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខហាងខារ៉ាអូខេវីអាយភី ដែលស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ។

ឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងទទួលបន្ទុកកណ្ដាលយុត្តិធម៌ នៃស្នងការដ្ឋានខេត្តតាកែវបានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះថា ជនសង្ស័យ ដែលបាញ់ប្រហារទៅលើសន្តិសុខវីអាយភី មានឈ្មោះ ហ៊ី បូរ៉ា អាយុ ២៨ឆ្នាំ មានទីលំនៅនៅម្ដុំសន្ធមុខ រាជធានីភ្នំពេញ និងមានមុខរបបមិនច្បាស់លាស់។ ដោយឡែកបុរសជាសន្តិសុខដែលរងគ្រោះមានឈ្មោះ រ៉ូយ បារាំង អាយុ ២៣ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងសាលា សង្កាត់រការក្រៅ ក្រុងដូនកែវ។

បើតាមលោកស្នងការរងនៅមុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូមកកាន់ខារាអូខេវីអាយភី ហើយបានប្រើសន្តិខុសឲ្យទៅហៅស្រីស្នេហ៍របស់ខ្លួន ដែលធ្វើការនៅខារាអូខេនេះ ក៏ប៉ុន្តែសន្តិសុខបានឆ្លើយថា ដល់ម៉ោងដេកហើយហៅមិនបានទេ ពេលនោះជនសង្ស័យខឹងក៏ដើចូលទៅមុខហាងដកកាំភ្លើងខ្លីK៥៤ បាញ់សំដៅទៅលើសន្តិសុខចំនួន ៣គ្រាប់ តែផ្ទុះតែពីគ្រាប់បណ្ដាលឲ្យត្រូវចំជង្គង់ជនរងគ្រោះមួយគ្រាប់បៀមគ្រាប់នៅនិងជង្គង់តែម្ដង។

ក្រោយបាញ់ប្រហារជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  បណ្តាលឲ្យធ្លាយភ្លៅ, សមត្ថកិច្ចសង្ស័យជារឿងគំនុំ គួររំលឹកផងដែរថា បុរសម្នាក់បានរងរបួសធ្លាយភ្លៅខាងឆ្វេង ខណ:កំពុងអង្គុយហូបបាយនៅមុខផ្ទះ ស្រាប់តែមានជនមិនស្គាល់មុខ២នាក់ជិះម៉ូតូ Scoopi ពណ៌សមួយគ្រឿងមិនចាំស្លាកលេខនិងប្រើកាំភ្លើងខ្លីមួយដើម បានបាញ់ប្រហារចំនួន៣គ្រាប់ រួចបើកម៉ូតូគេចខ្លួនបាត់។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង កាលពី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវរថភ្លើង ត្រង់ភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលករណីនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានបឋមថា អាចផ្តើមចេញពីរឿងគំនុំ។

សាច់ញាតិបានប្រាប់ថា ជនរងគ្រោះឈ្មោះ សុខចិនអាយុ៣៨ឆ្នាំមុខរបរកម្មករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

សាច់ញាតិបានបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយហូបបាយ ជុំគ្នាជាមួយបងប្អូន៣ទៅ៤នាក់នៅមុខផ្ទះ លុះកំពុងតែអង្គុយហូប ក៏មិនដឹងជាមានរឿងអីកើតឡើងនោះទេស្រាប់តែឃើញ ខ្មាន់កាំភ្លើង២នាក់ដែលមិនស្គាល់មុខ និងមានជិះម៉ូតូ Scoopi មួយគ្រឿងមកផងនោះ បានឈប់ នៅលើផ្លូវរថភ្លើង ត្រង់មុខផ្ទះជនរងគ្រោះ ហើយស្រែកឡូឡានិងជេរគេជេរឯងមិនដឹងជាខឹង អ្នកណានោះទេ បន្ទាប់ពីជេរហើយខ្មាន់កាំភ្លើងទាំង២នាក់ ក៏បានដកកាំភ្លើងខ្លីចេញពីចង្កេះហើយបាញ់សំដៅមករកជនរងគ្រោះ ចំនួន៣គ្រាប់ តែសំណាងល្អជនរងគ្រោះ ត្រូវតែ១គ្រាប់គឺធ្លាយភ្លៅខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយបាញ់រួច ខ្មាន់កាំភ្លើងទាំង២នាក់ បានជិះម៉ូតូ គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ លោកសង្ឃ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខឹងប្រើសន្តិសុខទៅហៅស្រីស្នេហ៍មិនបាន ដកកាំភ្លើងខ្លីបាញ់បីគ្រាប់ នៅហាងខារ៉ាអូខេវីអាយភី

ខឹងប្រើសន្តិសុខទៅហៅស្រីស្នេហ៍មិនបាន ដកកាំភ្លើងខ្លីបាញ់បីគ្រាប់ នៅហាងខារ៉ាអូខេវីអាយភី