មេដឹកនាំកូរ៉េខាងជើង គ្រោងនឹងលុបបំបាត់ ភាពក្រីក្រក្នុងប្រទេស ត្រឹមរយៈពេល ២០០ថ្ងៃ

កូរ៉េខាងជើង៖ កាលពីពេលថ្មីៗនេះ មេដឹកនាំនៃប្រទេសកូរ៉េខាងជើង បានធ្វើការប្រកាស នូវយុទ្ធនាការថ្មីមួយ ក្នុងការលុបបំបាត់ភាពក្រីក្រ ក្នុងប្រទេសត្រឹមរយៈពេល២០០ថ្ងៃ ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញការប្រកាសនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មេដឹកនាំនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការប្រកាសនូវយុទ្ធនាការរហ័សថ្មីមួយ របស់ខ្លួនកាលពីដើមខែនេះ ក្នុងការលុបបំបាត់ភាពក្រីក្រ ហើយនេះក៏ជាផ្នែកមួយនៃគម្រោង វិស័យសេដ្ឋកិច្ច រយៈពេល៥ឆ្នាំ របស់លោកផងដែរ។

គោលដៅសំខាន់ នៅក្នុងយុទ្ធនាការ របស់មេដឹកនាំរូបនេះ គឺតម្រូវឲ្យមានការ ផលិតស្បែកជើង នៅឯរោងចក្រក្នុងខេត្ត Wonsan ស្ថិតនៅតំបន់ឆ្នេរសមុទ្រ ភាគខាងកើតរបស់ប្រទេស ដែលមានកម្មករធ្វើការនៅទីនោះ ២២០នាក់ ឲ្យបានច្រើនជាងបរិមាណ ដែលបានផលិត នាពេលរាល់ដង ពោលគឺកម្មករទាំងនោះ ត្រូវធ្វើយ៉ាងណាផលិតស្បែកជើងឲ្យបាន ៧០០គូក្នុង១ថ្ងៃ ដើម្បីធ្វើការនាំចេញទៅលក់ នៅតាមហាងលក់ទំនិញ និងផ្សារនានា ជុំវិញប្រទេស ស្របពេលដែលបរិមាណជាធម្មតា ត្រឹមតែ២០០គូប៉ុណ្ណោះ ក្នុង១ថ្ងៃ។ 

ជុំវិញយុទ្ធនាការនេះដែរ ក្រុមអ្នកជំនាញបានធ្វើការវិភាគថា វាអាចជាបន្ទុក និងសម្ពាធដ៏ធ្ងន់ធ្ងរសម្រាប់ក្រុមកម្មករ និងម្ចាស់រោងចក្រ ផលិតស្បែកជើង ក៏ប៉ុន្តែ អ្នកគ្រប់គ្រងប្រចាំរោងចក្រ បានប្រាប់សារព័ត៌មាន AP ឲ្យដឹងថា ពួកគេមិនបានធ្វើការ ជួលកម្មករបន្ថែម ឬក៏ផ្តល់ប្រាក់ និងរង្វាន់សម្រាប់ម៉ោងបន្ថែមការងារនោះឡើយ។ កម្មកររបស់ពួកយើង យល់ដឹងអំពីភាពចាំបាច់មូលដ្ឋានរបស់រដ្ឋាភិបាល ប៉ុន្តែពួកគេក៏នឹងអាចទទួលបាន ប្រាក់បន្ថែមលើកទឹកចិត្ត ប្រសិនណារោងចក្រលក់ស្បែកជើងបានច្រើនជាងគោលដៅដែលរដ្ឋាភិបាល បានកំណត់មកនោះ។

ជាមួយគ្នានេះដែរ លោក Chang អ្នកចាត់ការទូទៅក្នុងរោងចក្រ ក៏បានប្រាប់ផងដែរថា “កម្មករនីមួយៗសុទ្ធតែ ប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការងារ ព្រោះថាពួកគេ មិនចង់ជាប់ឈ្មោះ ជាកម្មករដែលខ្ជិល និងអន់បំផុត ក្នុងចំណោមក្រុមការងារ របស់ពួកគេនោះឡើយ។ ព្រោះថាចំណុចរបស់ពួកគេទាំងនេះ នឹងអាចក្លាយជាបញ្ហា សម្រាប់រោងចក្រទាំងមូល ហើយក៏សម្រាប់រដ្ឋាភិបាលផងដែរ”។

គូសបញ្ជាក់ផងដែរថា នេះគឺជាសេចក្តីប្រកាស ក៏ដូចជាគោលនយោបាយថ្មីមួយទៀត របស់លោក គីម ជុងអ៊ុន មេដឹកនាំនៃប្រទេសកូរ៉េខាងជើង ក្នុងការអភិវឌ្ឍ ក៏ដូចជាបង្កើន នូវវិស័យសេដ្ឋកិច្ច ក្នុងប្រទេសឲ្យមានការរីកចម្រើន ល្អប្រសើរ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មេដឹកនាំកូរ៉េខាងជើង គ្រោងនឹងលុបបំបាត់ ភាពក្រីក្រក្នុងប្រទេស ត្រឹមរយៈពេល ២០០ថ្ងៃ
លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង និងមន្ត្រីរបស់លោក

មេដឹកនាំកូរ៉េខាងជើង គ្រោងនឹងលុបបំបាត់ ភាពក្រីក្រក្នុងប្រទេស ត្រឹមរយៈពេល ២០០ថ្ងៃ
ទិដ្ឋភាពមួយចំនួន របស់ក្រុមកម្មករនៅឯរោងចក្រ ក្នុងខេត្ត Wonsan