ឡុង រតនា បង្ហោះ​សារ​អស់សង្ឃឹម ក្រោយ​ធ្លាក់ The Voice 2

6 Videos


នៅប្រមាណជាមុននេះបន្តិច អតីតបេក្ខនារី ឡុង រតនា ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ ដែលប្រិយមិត្តស្គាល់ច្បាស់ថាជាកូនក្រុមរបស់ ឱក សុគន្ធកញ្ញា ហើយត្រូវបាន ពេជ្រ សោភា ជ្រើសរើសយកទៅវគ្គផ្សាយផ្ទាល់បន្តនោះ បានបញ្ចេញសារពោរពេញដោយក្តីអស់សង្ឃឹមលើក្តីស្រមៃចង់ក្លាយជាតារាចម្រៀងរបស់នាង បន្ទាប់ពីអតីតបេក្ខនារីរូបនេះធ្លាក់ចេញពីកម្មវិធីកាលពីពេលកន្លង ។

P9

ឡុង រតនា បានអះអាងថា ពេលនេះនាងអស់សង្ឃឹមខ្លាំងណាស់ ដែលនាងមិនអាចបន្តឈោងចាប់យកក្តីស្រមៃរបស់នាងបានដូចបំណង ខណៈពេលដែលនាងបានរបូតឱកាសដ៏ល្អមួយក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ២ ។ ឡុង រតនា បានសរសេររៀបរាប់ក្នុងទំព័រហ្វេសប៊ុករបស់នាងថា «ពីដំបូងគិតថាប្រឡងដល់វគ្គប៉ុណ្ណេះអាចរកលុយចិញ្ចឹមខ្លួនឯងបាន អាចធ្វើតាមក្តីស្រមៃខ្លួនឯងបាន អាចក្លាយជាអ្នកចម្រៀងតូចតាចម្នាក់បម្រើអារម្មណ៍អ្នកដទៃ តែចុងក្រោយបានត្រឹមតែការស្រមៃ គ្មានបានការ ។ ពេលខ្លះហត់នឿយនឹងបន្តក្តីសុបិននេះទៀតណាស់ មិនសុំធ្វើជាតារាល្បីអីទេ សុំធ្វើជាអ្នកចម្រៀងសាមញ្ញ ម្នាក់ក៏អស់ចិត្តដែរ តើថ្ងៃណាក្តីស្រមៃមួយនេះអាចក្លាយជាការពិត ឬ វានៅតែក្តីសុបិនលង់លក់ដ៏យូរអង្វែងបន្តទៀត?» ។

ឡុង រតនា បង្ហោះ​សារ​អស់សង្ឃឹម ក្រោយ​ធ្លាក់ The Voice 2

ក្នុងអត្ថន័យសារដែលនាងបានបង្ហោះនេះដែរ នាងបានរំលេចឱ្យឃើញពីការខកចិត្ត ខកបំណង ចំពោះក្តីស្រមៃដែលចង់ក្លាយជាតារាចម្រៀង ដោយនាងបាននិយាយថា ពេលខ្លះនាងហត់នឿយនឹងបន្តក្តីស្រមៃនេះណាស់ ព្រោះគ្រាន់តែចង់ធ្វើជាតារាចម្រៀងតូចតាចម្នាក់ក៏នាងគ្មានឱកាសដែរ ។

ឡុង រតនា បង្ហោះ​សារ​អស់សង្ឃឹម ក្រោយ​ធ្លាក់ The Voice 2

គួររំឭកថា អតីតបេក្ខនារី ឡុង រតនា គឺជាបេក្ខនារីមួយរូបដែលអ្នកនាង ពេជ្រ សោភា ជ្រើសរើស Still យកបន្តពី ឱក សុគន្ធកញ្ញា ដោយសារសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់នាង ។ បេក្ខនារីរូបនេះបានបញ្ចេញសមត្ថភាពដ៏អស្ចារ្យរបស់នាងបានត្រឹមវគ្គ Live Show សប្តាហ៍ទី ៣ ក៏បានធ្លាក់ចេញពីកម្មវីធី ហើយការចាកចេញរបស់នាងក៏បានធ្វើឱ្យអ្នកគាំទ្រ និង គ្រូបង្វឹកគឺអ្នកនាង ពេជ្រ សោភា ផ្ទាល់សាកស្តាយយ៉ាងខ្លាំងផងដែរ ៕ សាកល

ឡុង រតនា បង្ហោះ​សារ​អស់សង្ឃឹម ក្រោយ​ធ្លាក់ The Voice 2
ឡុង រតនា បង្ហោះ​សារ​អស់សង្ឃឹម ក្រោយ​ធ្លាក់ The Voice 2
ឡុង រតនា បង្ហោះ​សារ​អស់សង្ឃឹម ក្រោយ​ធ្លាក់ The Voice 2
ឡុង រតនា បង្ហោះ​សារ​អស់សង្ឃឹម ក្រោយ​ធ្លាក់ The Voice 2
ឡុង រតនា បង្ហោះ​សារ​អស់សង្ឃឹម ក្រោយ​ធ្លាក់ The Voice 2
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត
ឡុង រតនា បង្ហោះ​សារ​អស់សង្ឃឹម ក្រោយ​ធ្លាក់ The Voice 2
ឡុង រតនា បង្ហោះ​សារ​អស់សង្ឃឹម ក្រោយ​ធ្លាក់ The Voice 2
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត