ស៊ូ ដាណេ ផ្ទុះ​កំ​ហឹង​ក្ដៅ​ចិត្ត​ស្ទើរ​តែ​១០០​អង្សា​ ​ពេល​​ជន​អនា​មិក យក​រូប​ថត​​​បង្កើត Account Facebook ដាក់​ឈ្មោះ​អសុរោះ​បំផុត

(ភ្នំពេញ)៖ តារាចម្រៀងសំឡេងមុតស្រួច កញ្ញា ស៊ូ ដាណេ នៅពេលនេះ បានប្រតិកម្មខ្លាំងៗ ឆេះដុំភ្លើងក្ដៅចិត្ត​ស្ទើរតែ១០០អង្សាសេ ជុំវិញការ​យករូបថតរប​ស់​នាង ទៅបង្កើត Account Facebook ពីសំណាក់ជនអនាមិក ថែមទាំងបានប្រើប្រាស់ដាក់​ឈ្មោះ ដោយភាសារ​អសុរោះបំផុត ក្នុងគោលបំណង​បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាង ដែលទង្វើនេះ ធ្វើឲ្យសាមីខ្លួនហាក់មានអារម្មណ៍ នៅមិនស្រណុក ត្រូវតែចេញមុខបកស្រាយ។

ប្រតិកម្មពីសំណាក់តារាស្រីរូបស្រស់ កញ្ញា ស៊ូ ដាណេ ពេលនេះបានធ្វើឡើងភ្លាមៗ ក្រោយពី​ប្រ​ទះ​ឃើញ Account Facebook ដែលបង្កើតឡើង ពីសំណាក់ជនអនាមិក បានយករូបថតរបស់​នា​ង ទៅប្រើនិងបានដាក់ឈ្មោះអរុរោះបំផុត ដែលមិនអាចទទួលយកបាន។ ដោយទ្រាំទទួលយក​មិនបាន ចំពោះ​​ទង្វើ​ខ្វះ​សិលធម៌​នេះ សាមីខ្លួន កញ្ញា ស៊ូ ដាណេ បានបង្ហោះសារបញ្ជាក់ភ្ជាប់ ជាមួយឃ្លី​បវីដេអូថា «បើមានពាក្យសម្តីខុសឆ្គង នាងខ្ញុំសូមអភ័យទោស នាងខ្ញុំមិនសូវជា​ចេះនិយាយ បានច្រើនឡើយ ព្រោះអារម្មណ៍នាងខ្ញុំ នៅមិនសុខចិត្ត នូវការម៉ាក់ងាយរបស់ពួកអស់នោះ មកលើនាងខ្ញុំ!»។

កញ្ញា ស៊ូ ដាណេ បានបញ្ជាក់ទៀតថា «ចំពោះបងប្អូនដែលស្គាល់នាងខ្ញុំ គេច្បាស់ជាដឹងថា វាជារូប Fake Account ចុះអ្នក​ដែលមិន​ស្គាល់នាងខ្ញុំ ? មានរាប់លាននាក់ណាបងប្អូន គឺវាប៉ះពាល់កិត្តិយសនាងខ្ញុំ យ៉ាងធ្ងន់ធ្ងរ នាងខ្ញុំមិនគិតមិនបានទេ ដោយសារតែវាម្នាក់ ធ្វើឲ្យអន្តរជាតិគេ​មើល​ងាយខ្មែរ បើសិនជាគេអាច​អានបានថា ប្រែថាយ៉ាងមេច អ្នកឯងមកជាន់ពន្លិចខ្មែរខ្លួនឯង!»។

ស្របពេលជាមួយគ្នានេះដែរ កញ្ញា ស៊ូ ដាណេ ក៏បានបន្ថែមនៅលើឃ្លីបវីដេអូថា «ខ្ញុំមិនសុខចិត្ត ព្រោះមានជន​មិន​ស្គាល់​​មុខ បាន Fake រូបថតរបស់ខ្ញុំ ដោយប្រើឈ្មោះអសុរោះមែនទែន។ ដូច្នេះក្នុងនាមខ្ញុំ ជាអ្នកសិល្បៈមួយរូប គឺមិនអាចទទួល​យកបាន ចំពោះទង្វើ​ដ៏កខ្វក់មួយ​នេះ​បានទេ….។ ​ដោយហេតុថា វាជាទង្វើមួយ ដ៏ហួសហេតុ ជាទីបំផុតនាំឲ្យខូចឈ្មោះ សិល្បៈរបស់ខ្មែរ »។

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងរឿងរ៉ាវក្នុងរង្វង់សិល្បៈនេះ ក្រលេកមកមើល កញ្ញា កុល ដាវី វិញម្តង គឺ កញ្ញា  ងាកមកចាប់ផ្តើម បង្ហាញ ភាពសិចស៊ីជាថ្មី ប្រជែងជាមួយ ដេននីក្វាន់

អតីតតារាសិចស៊ី ដែលជារឿយៗ តែងតែបង្ហាញដើមទ្រូង កញ្ញា កុល ដាវី បានផ្អាកការបញ្ចេញ ភាពសិចស៊ីទាំងស្រុង ក្រោយពីនាងបាន បង្កាត់ភ្លើងស្នេហ៍ជាមួយ លោក សុខ រក្សា ប៉ុន្តែនៅពេលថ្មីៗនេះ នាងបែរជាងាកមក បង្ហាញភាពសិចស៊ី ស្លៀកពាក់បញ្ចេញ សាច់ដើមទ្រូងឡើងវិញ ។

មួយរយៈក្រោយនេះ តារាសម្តែង កញ្ញា ដេននី ក្វាន់ បានក្លាយជាតារាស្រីដែល មានភាពសិចស៊ីខ្លាំងជាងគេ ក្នុងចំណោម តារាស្របាលគ្នា ហើយមិនតែប៉ុណ្ណោះ នាងក៏កំពុងតែក្លាយជា តារាសិចស៊ី ដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីទស្សនិក ផងដែរ។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺនៅពេលថ្មីៗនេះ តារាសម្តែងស្រី កញ្ញា កុល ដាវី បានងាកមក ចាប់អារម្មណ៍ បង្ហាញភាពសិចស៊ីជាថ្មី។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload