មិនគួរឲ្យជឿ! ក្មេងស្រីអាយុ១៦ឆ្នាំនេះ អាចឆក់យកប៊ូតុងមាស ដ៏កម្រពី Simon បាន! (មានវីដេអូ)

អាមេរិក៖ នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ អាចធ្វើឲ្យលោក Simon Cowell ដែលជាគណកម្មការម៉ត់ចត់បំផុត នៅក្នុងកម្មវិធី “American’s Got Talent” យល់ព្រមទន់ចិត្តចុចប៊ូតុងមាស និងជាប៊ូតុងដែលលោក Simon កម្រនឹងចុចបំផុត។

គួរឲ្យដឹងថា បេក្ខនារីវ័យក្មេង ដែលអាចឆក់យកបេះដូង និងស្នាមញញឹមរបស់លោក Simon Cowell បាននោះ គឺនាងមានឈ្មោះថា Calysta Bevier។ នៅក្នុងការសម្តែងនោះផងដែរ នាងបានច្រៀងនូវចម្រៀងមួយបទ ដែលមានចំណងជើងថា “Fight Song” ដែលជាប្រភេទបទចម្រៀងពោរពេញ ទៅដោយថាមពល និងជួយលើកកម្លាំងចិត្តដល់អ្នក ដែលកំពុងតែបាក់ទឹកចិត្ត ឲ្យពួកគេក្រោកឈរឡើងវិញ។

ជាការពិតណាស់ ការសម្តែងរបស់ក្មេងស្រី Calytsa Bevier ម្នាក់នេះ មិនត្រឹមតែអាចឆក់យកបេះដូងរបស់លោក Simon ប៉ុណ្ណោះទេ នាងបានធ្វើឲ្យអ្នកដែលកំពុងតែទស្សនាផ្ទាល់ នៅក្នុងស្ទូឌីយូ៉ផ្ទាល់ រំភើបចិត្តគ្រប់គ្នា ដល់ថ្នាក់មិនក្រោកឈរទះដៃឲ្យនាងមិនបានផងដែរ។

លើសពីនេះទៅទៀត មុននឹងលោក Simon Cowell លើកដៃចុចលើប៊ូតុងមាស លោកបាននិយាយថា៖ «អ្នកបានធ្វើឲ្យខ្ញុំទទួលអារម្មណ៍ដ៏អស្ចារ្យ មិនគួរឲ្យជឿអំពីអ្នក ខ្ញុំជឿថាអ្នកទាំងអស់គ្នា ដែលនៅក្នុងស្ទូឌីយូ៉នេះ ក៏មានអារម្មណ៍ដូចខ្ញុំដែរ ហើយខ្ញុំដឹងថាប្អូនមានអារម្មណ៍ភ័យ ហើយខ្ញុំក៏អាចដឹងបានទៀតថា នឹងមានអ្វីមួយដែលអស្ចារ្យកើតឡើងចំពោះប្អូន ដូច្នេះខ្ញុំនឹងធ្វើវា» បន្ទាប់មកលោក Simon ក៏ចុចប៊ូតុងមាសនោះ ដែលវាពិតជាអស្ចារ្យ និងរំភើបខ្លាំងមែនទែន៕

ដូចនេះ បើចង់ដឹងថា ក្មេងស្រីCalytsa Bevier ច្រៀងពិរោះកំរិតណា ទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា បេក្ខជនមួយក្រុមឈ្មោះ Boogie Storm ដែលពួកគេមានអាយុចន្លោះពី ១៧ឆ្នាំ ទៅ ២៤ឆ្នាំ បាននាំគ្នាពាក់សំលៀកបំពាក់ បែបមនុស្សយន្ដចូលសង្គ្រាម និងពួកគេបានបង្ហាញសមត្ថភាព និងភាពបិុនប្រសប់ តាមរយៈការរាំទៅតាមចង្វាក់ចម្រៀង ដែលបន្លឺឡើង ទៅកាន់គណកម្មការ។ យ៉ាងណាមិញ សកម្មភាពជាក្រុមរបស់ពួកគេ ពិតជាធ្វើឲ្យគណកម្មការ និងទស្សនិក នាំគ្នាចំហមាត់មើល និងសរសើរគ្រប់ៗគ្នា ដែលចុងក្រោយពិតជាមិនខុសបំណង ដោយពួកគេបានទទួលកណ្ដឹងមាសពីគណកម្មការ លោក Simon Cowell។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload