ធ្វើ​ដូចម្តេច​ទើប​ដឹងថា អ្នក​មាន​ទឹកនោមប្រៃ​?

ធ្វើ​ដូចម្តេច​ទើប​ដឹងថា អ្នក​មាន​ទឹកនោមប្រៃ​?


ធ្វើ​ដូចម្តេច​ទើប​ដឹងថា អ្នក​មាន​ទឹកនោមប្រៃ​?

​ដើម្បី​ប្រាកដ​ច្បាស់ គ្រូពេទ្យ​ជំនាញ នឹង​ស្នើ​សុំ​ធ្វើការ​វិភាគ ទៅលើ​ឈាម និង​ទឹកនោម​របស់​អ្នក ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​។​

​តេស្ត​ទឹកនោម​
​ដំណើរការ​នេះ ត្រូវ​តាមដាន​ភាព​ខុសធម្មតា នៃ​ទឹកនោម​របស់​អ្នក ដូចជា បរិមាណ​ប្រូតេអ៊ីន​ដែល​លើស​ច្រើន ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោមប្រៃ​។ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ឲ្យ​អ្នក ប្រមូល​ទឹកនោម​របស់​អ្នក​ទុក ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ ដើម្បី​វាស់​កម្រិត​ជាតិ​ប្រូតេអ៊ីន​សរុប ដែល​អ្នក​បញ្ចេញ​តាម​ទឹកនោម​។​

​តេស្ត​ឈាម​
​ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោមប្រៃ ក្នុង​ឈាម​របស់​អ្នក ប្រហែល​ជា​ធ្លាក់ចុះ​នូវ albumin (hypoalbuminemia) ហើយ​ជារឿយៗ ប្រូតេអ៊ីន​ក៏​ធ្លាក់ចុះ​ផងដែរ​។ ការធ្លាក់ចុះ​ជាតិ albumin អាច​ជាប់​ទាក់ទង​នឹង ការឡើង​កូឡេស​ស្តេ​រ៉ុល និង​ទ្រី​គ្លី​សេរីត នៅក្នុង​ឈាម​ផងដែរ​។ Creatinine និង Urea ប្រហែលជា​ត្រូវ​ឆែក​មើល​ដែរ ដើម្បី​មើល​ពី​តួនាទី​តម្រងនោម​របស់​អ្នក​។​

​ការ​ច្រឹប​សាច់​តម្រងនោម​ទៅ​វិភាគ​
​ដំណើរការ​នេះ ហាក់ដូចជា​ស្មុកស្មាញ​បន្តិច ដោយ​គ្រូពេទ្យ​ត្រូវ​យក​ម្ជុល ដើម្បី​ចាក់ និង​ចាប់យក​កោសិកា ចេញពី​តម្រងនោម​របស់​អ្នក ដើម្បី​យក​ទៅ​វិភាគ ឲ្យ​កាន់តែ​ច្បាស់​លាស់​បន្ថែម​ទៀត​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។