​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ពេល​ដែល​បើក​ម៉ា​ស៊ី​ត្រជាក់​ឲ្យ​កូន​?

​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ពេល​ដែល​បើក​ម៉ា​ស៊ី​ត្រជាក់​ឲ្យ​កូន​?


​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ពេល​ដែល​បើក​ម៉ា​ស៊ី​ត្រជាក់​ឲ្យ​កូន​?

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ម្តាយ​គ្រប់​រូប​សុទ្ធ​តែ​ដឹង​ពី​ពេលវេលា និង​សីតុណ្ហភាព​ក្នុង​ការបើក​ម៉ាស៊ីនត្រជាក់​ឲ្យ​កូន​គេង​រួចមកហើយ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេលដែល​ប្រើ​ម៉ាស៊ីនត្រជាក់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅពេល​ដែល​អ្នក​ប្រើ​ម៉ាស៊ីនត្រជាក់ អ្នក​ត្រូវ​តែ​លាង​បន្ទះ​សំណាញ់​ដែលមាន​ក្នុង​នោះ​ចំនួន​កន្លះ​ខែម្តង ព្រោះ​បើ​អ្នក​ប្រើ​យូរ​មិន​លាង វា​អាច​មាន​ធូលី និង​មេរោគ​ច្រើន​ក្នុងនោះ ជា​ហេតុ​ដែល​អាច​ប៉ះពាល់​ដល់​ខ្យល់​ដង្ហើម​របស់​កូន​។​
  2. ​នៅពេល​ដែល​អ្នក​ចង់ឲ្យ​កូន​ចូល​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ អ្នក​គួរតែ​ចូល​ទៅ​បើក​មុន ដោយ​ក្រោយពេល​ដែល​បន្ទប់​ត្រជាក់​រួច ទើប​ពរ​កូន​ចូល​។​
  3. ​ប្រសិន​ជា​កូន​បែកញើស​ច្រើន អ្នក​មិនគួរពរ​គេ​ចូល​ក្នុង​ម៉ាស៊ីនត្រជាក់​ភ្លាម​នោះ​ទេ អ្នក​គួរតែ​ជូត​ញើស​ឲ្យ​កូន រួច​ឲ្យគេ​សម្រាក​ចំនួន​២៥​នាទី ទើប​ពរ​គេ​ចូល​បាន​។​
  4. ​អ្នក​មិន​គួរ​ឲ្យ​កូនគេង​នៅ​ចំ​មុខ​ម៉ាស៊ីនត្រជាក់​នោះទេ ដោយ​អ្នក​គួរតែ​ឲ្យគេ​គេង​ឆ្ងាញ​ពី​ម៉ាស៊ីនត្រជាក់​ទើប​ល្អ ជាពិសេស​គឺ​មិន​ត្រូវ​ឲ្យ​ពោះ ក្បាល និង​រាងកាយ​កូន​ត្រូវ​ខ្យល់​ម៉ាស៊ីនត្រជាក់​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូនឈឺ​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ពេល​ដែល​បើក​ម៉ា​ស៊ី​ត្រជាក់​ឲ្យ​កូន​?已关闭评论
  • 56 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:សុខភាពកុមារ